អេសាយ 50 KHSV

ព្រះ‌អម្ចាស់​មិន​បោះ​បង់​អ៊ីស្រា‌អែល​ទេ

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:លិខិត​បញ្ជាក់​ថាយើង​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?តើ​យើង​លក់​អ្នក​រាល់​គ្នាដើម្បី​សង​បំណុល​នរណា?យើង​បាន​លក់​អ្នក​រាល់​គ្នាព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្តយើង​បាន​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នាព្រោះ​តែ​អ្នក​រាល់​គ្នា​បះ‌បោរ!

2 ពេល​យើង​មក ហេតុ​អ្វី​បាន​ជា​មិន​ឃើញមាន​នរណា​ម្នាក់​ដូច្នេះ?យើង​បាន​ស្រែក​ហៅហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ឆ្លើយ​សោះ?តើ​ដៃ​របស់​យើង​ខ្លី​ពេករំដោះ​អ្នក​រាល់​គ្នា​ពុំ​កើត​ឬ?តើ​យើង​គ្មាន​កម្លាំង​ល្មម​នឹង​ដោះ​លែងអ្នក​រាល់​គ្នា​ឬ?ពេល​យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួតទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថានធ្វើ​ឲ្យ​ត្រី​វិនាស​អស់ ព្រោះ​គ្មាន​ទឹក។

3 យើង​អាច​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ប្រែ​ជា​ងងឹតព្រម​ទាំង​ធ្វើ​ឲ្យ​វា​អាប់‌អួដូច​កាន់​ទុក្ខ​ទៀត​ផង។

អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​ត្រូវ​គេ​ធ្វើ​បាប តែ​ព្រះ‌អង្គ​បាន​ជួយ​សង្គ្រោះ​លោក

4 ព្រះ‌ជា‌អម្ចាស់​បង្រៀន​ខ្ញុំ​ឲ្យ​និយាយពាក្យ​សម្ដី​ជា​សិស្សដើម្បី​ឲ្យ​ខ្ញុំ​លើក​ទឹក​ចិត្តមនុស្ស​ដែល​អស់​សង្ឃឹម។រៀង​រាល់​ព្រឹក ព្រះ‌អង្គ​រំឭក​ដាស់‌តឿន​ខ្ញុំហើយ​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ។

5 ព្រះ‌ជា‌អម្ចាស់​ណែ‌នាំ​ខ្ញុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​បះ‌បោរ​ប្រឆាំងឬ​ដក​ខ្លួន​ថយ​ក្រោយ​ឡើយ។

6 ខ្ញុំ​បាន​បែរ​ខ្នង​ទៅ​ឲ្យ​អ្នក​ដែល​ចង់​វាយ​ខ្ញុំខ្ញុំ​បាន​បែរ​មុខ​ទៅ​ឲ្យ​អ្នក​ដែល​ចង់បោច​ពុក​ចង្កា​របស់​ខ្ញុំពេល​គេ​ប្រមាថ​មើល‌ងាយនិង​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំខ្ញុំ​មិន​បាន​គេច​មុខ​ចេញ​ឡើយ។

7 ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​បាក់​មុខខ្ញុំ​រក្សា​ទឹក​មុខ​រឹង‌ប៉ឹងព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​ឡើយ។

8 ព្រះ‌អង្គ​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំទ្រង់​គង់​នៅ​ក្បែរ​ខ្ញុំតើ​នរណា​ចង់​ប្ដឹង​ខ្ញុំ?សុំ​អញ្ជើញ​មក យើង​ទៅ​តុលាការ​ជា​មួយ​គ្នា!តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំសុំ​អញ្ជើញ​មក​ជួប​ខ្ញុំ​ចុះ!

9 មែន​ហើយ! ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំតើ​នរណា​អាច​ផ្ដន្ទា​ទោស​ខ្ញុំ?ពួក​អ្នក​ដែល​ជំទាស់​នឹង​ខ្ញុំ​មុខ​ជា​ត្រូវ​ហិន‌ហោចដូច​សម្លៀក‌បំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។

10 ក្នុង​ចំណោម​អ្នក​រាល់​គ្នាបើ​អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់អ្នក​នោះ​ត្រូវ​ស្ដាប់​តាម​អ្នក​បម្រើ​របស់​ព្រះ‌អង្គបើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹតហើយ​មិន​ឃើញ​ពន្លឺ​ទេអ្នក​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់និង​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ចុះ!

11 រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​បង្កាត់​ភ្លើងហើយ​ដុត​ព្រួញ​ភ្លើងអ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែលឆេះ​យ៉ាង​សន្ធោ‌សន្ធៅព្រួញ​ភ្លើង​ដែល​អ្នក​រាល់​គ្នា​ដុតក៏​នឹង​ឆាប‌ឆេះ​អ្នក​រាល់​គ្នា​ដែរ។យើង​ដាក់​ទោស​អ្នក​រាល់​គ្នាដោយ​ដៃ​យើង​ផ្ទាល់ ហើយ​អ្នក​រាល់​គ្នានឹង​ត្រូវ​ស្លាប់​យ៉ាង​សែន​វេទនា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66