22 គឺគេមិនសង់ផ្ទះឲ្យអ្នកផ្សេងមកនៅគេមិនដាំដំណាំទុកឲ្យអ្នកផ្សេងបរិភោគផលឡើយដ្បិតប្រជារាស្ត្ររបស់យើងនឹងមានអាយុវែងដូចអាយុដើមឈើធំៗអស់អ្នកដែលយើងជ្រើសរើសនឹងប្រើប្រាស់អ្វីៗដែលខ្លួនបានបង្កបង្កើត។
23 គេនឹងមិនធ្វើការនឿយហត់ជាអសារបង់ហើយគេក៏មិនបង្កើតកូនចៅមកដើម្បីឲ្យត្រូវអន្តរាយដែរដ្បិតពួកគេនឹងបានទៅជាពូជពង្សមួយដែលព្រះអម្ចាស់ប្រទានពរកូនចៅរបស់គេនឹងគង់វង្សនៅជាមួយគេ។
24 ពេលនោះ យើងនឹងឆ្លើយតបចំពោះពួកគេមុនពួកគេអង្វរករយើងទៅទៀតពេលពួកគេកំពុងតែទូលអង្វរនោះយើងសម្រេចតាមពាក្យសុំរបស់គេរួចស្រេចទៅហើយ។
25 ពេលនោះ ចចក និងកូនចៀមនឹងស៊ីស្មៅជាមួយគ្នាសត្វសិង្ហនឹងស៊ីស្មៅដូចគោ។រីឯសត្វពស់ វានឹងស៊ីធូលីដីជាអាហារ។គេនឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នានៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ។នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។