24 អ្នកទាំងនោះប្រៀបបាននឹងដើមឈើដែលដុះទោះបីលូតលាស់ ឬមិនលូតលាស់ចាក់ឫស ឬមិនចាក់ឫសក្ដីពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើក៏ស្វិតក្រៀមអស់រួចត្រូវខ្យល់កួចយកបាត់ទៅដូចកម្ទេចចំបើង។
25 ព្រះដ៏វិសុទ្ធមានព្រះបន្ទូលថា៖តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅនឹងនរណា?តើនរណាអាចស្មើនឹងយើងបាន?
26 ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ!តើនរណាបានបង្កើតផ្កាយទាំងនោះ?គឺព្រះអម្ចាស់ដែលបានហៅហ្វូងតារាទាំងនោះឲ្យរះឡើង ផ្ដុំគ្នាជាកងទ័ពព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ដោយសារមហិទ្ធិឫទ្ធិនិងព្រះចេស្ដាដ៏ខ្លាំងពូកែឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។
27 ម្នាលកូនចៅរបស់លោកយ៉ាកុបអើយ!ម្នាលប្រជាជនអ៊ីស្រាអែលអើយ!ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ ព្រះអម្ចាស់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ឲ្យខ្ញុំឡើយ។
28 តើអ្នកមិនធ្លាប់ដឹងទេឬ?តើអ្នកមិនធ្លាប់ឮទេឬថា ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ចបានបង្កើតផែនដីទាំងមូល?ព្រះអង្គមិនចេះនឿយហត់មិនចេះអស់កម្លាំងរីឯព្រះតម្រិះរបស់ព្រះអង្គក៏គ្មាននរណាអាចស្ទង់បានដែរ។
29 ព្រះអង្គប្រទានកម្លាំងពលំដល់អ្នកនឿយហត់ និងខ្សោះល្វើយ។
30 ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំងហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ