អេសាយ 40:5-11 KHSV

5 ពេល​នោះ ព្រះ‌អម្ចាស់​នឹង​សម្តែង​សិរី‌រុងរឿងឲ្យ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នាដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ»។

6 មាន​សំឡេង​មួយ​បង្គាប់​ថា៖«ចូរ​ស្រែក​ប្រកាស​ចុះ!»សំឡេង​មួយ​ទៀត​សួរ​ថា៖«តើ​ឲ្យ​ខ្ញុំ​ស្រែក​ប្រកាស​អំពី​រឿង​អ្វី?»។«មនុស្ស​លោក​ប្រៀប​ដូច​ជា​ស្មៅរីឯ​អំពើ​ល្អ​ទាំង​ប៉ុន្មាន​របស់​គេប្រៀប​ដូច​ជា​ផ្កា​ដែល​ដុះ​តាម​វាល​ស្មៅ។

7 នៅ​ពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន​ដែរ។ប្រជា‌រាស្ត្រ​នេះ​ប្រៀប​បាន​នឹង​ស្មៅ។

8 ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោនប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើងនៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច»។

9 ក្រុង​ស៊ីយ៉ូន​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់!ក្រុង​យេរូ‌សាឡឹម​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ខ្លាច​អ្វី​ឡើយ!ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ថា:មើល​ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា!

10 មើល​ហ្ន៎ ព្រះ‌ជា‌អម្ចាស់​យាង​មកប្រកប​ដោយ​ឫទ្ធា‌នុភាពព្រះ‌អង្គ​យាង​មក​ប្រកប​ដោយ​ព្រះ‌បារមីដើម្បី​គ្រង​រាជ្យ។ព្រះ‌អង្គ​នាំ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​លោះមក​ជា​មួយ​ពួក​គេ​នាំ​គ្នា​ដើរនៅ​ខាង​មុខ​ព្រះ‌អង្គ។

11 ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ឡើង​ប្រមូល​កូន​ចៀមព្រះ‌អង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះ‌ឱរាហើយ​ព្រះ‌អង្គ​ថែ​ទាំ​មេ​ចៀមដែល​កំពុង​បំបៅ​កូន​ផង​ដែរ។