អេសាយ 44:1-7 KHSV

1 កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើងប្រជា‌ជន​អ៊ីស្រា‌អែលដែល​យើង​បាន​ជ្រើស​រើស​អើយឥឡូវ​នេះ ចូរ​ស្ដាប់​យើង!

2 ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្នកព្រះ‌អង្គ​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយព្រះ‌អង្គ​ដែល​ជួយ​អ្នក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា:យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើងយេស៊ូ‌រូន​ដែល​យើង​បាន​ស្រោច​ស្រង់​អើយកុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

3 យើង​នឹង​ចាក់​បង្ហូរ​ទឹក​ទៅ​លើ​ដី​បែក​ក្រហែងយើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ហូរនៅ​លើ​ដី​ហួត‌ហែងយើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើងទៅ​លើ​ពូជ‌ពង្ស​អ្នកព្រម​ទាំង​ឲ្យ​ពរ​ដល់​កូន​ចៅ​របស់​អ្នក​ផង។

4 កូន​ចៅ​របស់​អ្នក​នឹង​ចម្រើន​ឡើងដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀងនិង​ដូច​រុក្ខ‌ជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។

5 ពេល​នោះ ម្នាក់​ពោល​ថាខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះ‌អម្ចាស់ម្នាក់​ទៀត​ថា ខ្លួន​ជា​កូន​ចៅ​របស់​យ៉ាកុបម្នាក់​ទៀត​ចារ​លើ​បាត​ដៃ​ថា“ខ្ញុំ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់”ព្រម​ទាំង​មាន​មោទន‌ភាពព្រោះ​ខ្លួន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល។

6 ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​របស់ជន‌ជាតិ​អ៊ីស្រា‌អែលគឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលដែល​បាន​លោះ​ជន‌ជាតិ​អ៊ីស្រា‌អែលទ្រង់​មាន​ព្រះ‌បន្ទូល​ថា:យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុតក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ឡើយ។

7 តើ​មាន​ព្រះ​ណា​ដូច​យើង?ឲ្យ​ព្រះ​នោះ​បង្ហាញ​ខ្លួន ហើយ​និយាយ​មក!គឺ​ត្រូវ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ដែល​កើត​មានចាប់​ពី​ពេល​យើង​បង្កើត​ប្រជា‌ជនតាំង​ពី​អស់‌កល្ប​រៀង​មកព្រម​ទាំង​រៀប​រាប់​អំពី​ហេតុ‌ការណ៍ដែល​នឹង​កើត​មាន​នៅ​គ្រា​ខាង​មុខ​ដែរ។