អេសាយ 44:14-20 KHSV

14 គេ​កាប់​ដើម​ឈើ​ដ៏​ធំៗគេ​ជ្រើស​រើស​យក​ឈើ​ខ្លឹម​ដ៏​មាន​តម្លៃពី​ចំណោម​ដើម​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​ព្រៃ។គេ​ដាំ​ដើម​ស្រល់ហើយ​ភ្លៀង​បាន​ធ្វើ​ឲ្យ​ដុះ​លូត​លាស់​ឡើង។

15 មនុស្ស‌ម្នា​យក​ឈើ​ទាំង​នោះ​មក​ប្រើ​ជា​អុសសម្រាប់​កម្ដៅ​ផ្ទះ និង​ចំអិន​ម្ហូប​អាហារ។គេ​ក៏​យក​ឈើ​នោះ​ឆ្លាក់​ធ្វើ​រូប​ព្រះសម្រាប់​ក្រាប​ថ្វាយ‌បង្គំនិង​ធ្វើ​ជា​រូប​បដិមា​សម្រាប់​គោរព​បូជា។

16 គេ​យក​ឈើ​មួយ​ចំណែក​ទៅ​ធ្វើ​ជា​អុសអាំង​សាច់​បរិភោគ​ចំអែត​ក្រពះហើយ​ក៏​ប្រើ​សម្រាប់​កម្ដៅ​រូប​រាង​កាយទាំង​ពោល​ថា “មើល៍ អណ្ដាត​ភ្លើង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កក់​ក្ដៅ​ស្រួល​ណាស់!”។

17 រីឯ​ឈើ​មួយ​ចំណែក​ទៀត គេ​យក​ទៅ​ធ្វើ​ជារូប​បដិមា ជា​ព្រះ​របស់​ខ្លួន រួច​ក្រាប​ថ្វាយ‌បង្គំគេ​គោរព​បម្រើ​រូប​នោះ និង​ទូល‌អង្វរ​ថា“សូម​រំដោះ​ទូលបង្គំ​ផង!ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូលបង្គំ!”។

18 អ្នក​ទាំង​នោះ​មិន​យល់ និង​មិន​រិះគិត​ពិចារណាព្រោះ​ភ្នែក​គេ​ងងឹត​មើល​អ្វី​ពុំ​ឃើញហើយ​ចិត្ត​គំនិត​របស់​គេ​ក៏​ពុំ​យល់​អ្វី​ដែរ។

19 គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រិះគិតនិង​ពិចារណា រួច​ពោល​ថា“ខ្ញុំ​បាន​ដុត​ឈើ​អស់​ពាក់​កណ្ដាលខ្ញុំ​ដុត​នំបុ័ង​នៅ​លើ​រងើក​ភ្លើងខ្ញុំ​អាំង​សាច់​បរិភោគ។រីឯ​ឈើ​ពាក់​កណ្ដាល​ទៀត​ដែល​នៅ​សល់ខ្ញុំ​យក​ទៅ​ធ្វើ​ជា​រូប​ព្រះ​គួរ​ស្អប់​ខ្ពើមរួច​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​រូប​ឈើ​នោះ”។

20 គេ​ចាប់​ចិត្ត​នឹង​អ្វី​ដែល​ជា​ផេះចិត្ត​គំនិត​លេលា​របស់​គេ​នាំ​ខ្លួន​គេ​ឲ្យវង្វេង​វង្វាន់​លែង​ដឹង​អ្វី​សោះ។រូប​ព្រះ​របស់​គេ​ពុំ​អាច​រំដោះ​គេ​បាន​ទេប៉ុន្តែ គេ​មិន​ថា រូប​ដែល​គេ​កាន់​នេះជា​ព្រះ​ក្លែង‌ក្លាយ​ឡើយ។