7 ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធនិងជាព្រះដែលលោះជនជាតិអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលមកកាន់អ្នកដែលគេមើលងាយនិងអ្នកដែលមនុស្សម្នាស្អប់ខ្ពើមព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា:ពេលស្ដេចទាំងឡាយឃើញអ្នកគេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរពពេលពួកមេដឹកនាំឃើញអ្នកគេនឹងនាំគ្នាក្រាបថ្វាយបង្គំគេធ្វើដូច្នេះ ដោយយល់ដល់ព្រះអម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលដែលបានជ្រើសរើសអ្នក។