អេសាយ 56:2-8 KHSV

2 មនុស្ស​ណា​ក៏​ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​ដូច្នេះគឺ​គោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះព្រម​ទាំង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយមុខ​ជា​មាន​សុភមង្គល​មិន​ខាន!

3 ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​ព្រះ‌អម្ចាស់មិន​ត្រូវ​ពោល​ថា “ព្រះ‌អម្ចាស់​មុខ​ជា​ញែក​ខ្ញុំចេញ​ពី​ប្រជា‌ជន​របស់​ព្រះ‌អង្គ!”រីឯ​មនុស្ស​កំរៀវ​ក៏​មិន​ត្រូវ​ពោល​ថា“ខ្ញុំ​ប្រៀប​បាន​នឹង​ដើម​ឈើ​ងាប់!”។

4 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«បើ​មនុស្ស​កំរៀវ​ណា​គោរព​ថ្ងៃ​សប្ប័ទ*បើ​គេ​សម្រេច​ចិត្ត​ធ្វើ​ការ​អ្វី​ដែល​គាប់​ចិត្ត​យើងហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង

5 នោះ​យើង​នឹង​ចារ​ឈ្មោះ​គេ​ទុកនៅ​តាម​ជញ្ជាំង​ដំណាក់​របស់​យើងយើង​នឹង​ឲ្យ​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាងកូន​ប្រុស​កូន​ស្រី​របស់​យើង​ទៅ​ទៀតឈ្មោះ​គេ​នឹង​នៅ​គង់‌វង្ស​រហូត​ត​ទៅគ្មាន​នរណា​លុប​បំបាត់​បាន​ឡើយ»។

6 រីឯ​ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​យើងគោរព​បម្រើ​យើង ស្រឡាញ់​នាម​យើងសុខ​ចិត្ត​ថ្វាយ​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើងគោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង

7 នោះ​យើង​នឹង​នាំ​គេ​មក​កាន់​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើងយើង​ធ្វើ​ឲ្យ​គេ​រីក‌រាយ​នៅ​ក្នុងដំណាក់​របស់​យើង​ដែល​ជា​កន្លែង​អធិស្ឋានយើង​នឹង​ទទួល​តង្វាយ​ដុត​ទាំង​មូលព្រម​ទាំង​យញ្ញ‌បូជា​ផ្សេងៗ​ដែល​គេ​យក​មកថ្វាយ​នៅ​លើ​អាសនៈ​របស់​យើង។ដ្បិត​គេ​នឹង​ហៅ​ដំណាក់​របស់​យើង​ថា​ជាកន្លែង​សម្រាប់​ជាតិ​សាសន៍​ទាំង​អស់​អធិស្ឋាន។

8 ព្រះ‌ជា‌អម្ចាស់​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​ត្រូវ​និរទេស​ឲ្យ​មក​ជួប‌ជុំ​គ្នាព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:យើង​នឹង​ប្រមែ‌ប្រមូល​អ្នក​ឯ​ទៀតៗឲ្យ​មក​ជួប‌ជុំ​ជា​មួយ​អ្នក​ដែល​នៅ​ជុំ​គ្នា​នេះថែម​ទៀត។