អេសាយ 57:1-6 KHSV

1 មនុស្ស​សុចរិត​កំពុង​តែ​វិនាសតែ​គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់មនុស្ស​ល្អ​បាត់​បង់​ជីវិតតែ​គ្មាន​នរណា​ចាប់​អារម្មណ៍​សោះមនុស្ស​សុចរិត​អន្តរាយដោយ​មនុស្ស​អាក្រក់​ធ្វើ​បាប។

2 ប៉ុន្តែ សន្តិ‌ភាព​នឹង​មក​ដល់អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវនឹង​បាន​សម្រាក​យ៉ាង​សុខ‌សាន្ត។

3 រីឯ​អ្នក​រាល់​គ្នា​ដែល​ជា​កូន​របស់​មេ​ធ្មប់ជា​ពួក​ក្បត់​ព្រះ‌ជាម្ចាស់ហើយ​គោរព​ព្រះ​ក្លែង‌ក្លាយចូរ​នាំ​គ្នា​ចូល​មក!

4 តើ​អ្នក​រាល់​គ្នា​កំពុង​ចំអក​ឲ្យ​នរណា?តើ​អ្នក​រាល់​គ្នា​ហា​មាត់​យ៉ាង​ធំហើយ​លៀន​អណ្ដាត​ដាក់​នរណា?អ្នក​រាល់​គ្នា​ពិត​ជា​កូន​បះ‌បោរនិង​ពូជ​អ្នក​កុហក​មែន!

5 អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ​អារក្ស​ព្រៃនៅ​ក្រោម​ដើម​ឈើ​សក្ការៈអ្នក​រាល់​គ្នា​សម្លាប់​កូន​ចៅ​ធ្វើ​យញ្ញ‌បូជានៅ​តាម​ជ្រោះ និង​នៅ​តាម​ក្រហែង​ថ្ម។

6 អ្នក​រាល់​គ្នា​ចាត់​ទុក​ថ្ម​ដ៏​រលើប​នៅ​ក្នុង​ជ្រោះ​ថាជា​សម្បត្តិ និង​ជា​ចំណែក​មត៌ក​ដ៏​សក្ការៈអ្នក​រាល់​គ្នា​ច្រួច‌ស្រា និង​សែន​នៅ​លើ​នោះ។តើ​ឲ្យ​យើង​អត់​ទ្រាំ​បាន​ឬ?