11 សូមឲ្យអ្នករាល់គ្នាបានស្កប់ចិត្តនឹងក្រុងនេះដូចកូនដែលម្ដាយថ្នាក់ថ្នមបំបៅដែរអ្នករាល់គ្នានឹងបានថ្កុំថ្កើងរុងរឿងដោយសារក្រុងនេះ។
12 ព្រះអម្ចាស់មានព្រះបន្ទូលថា:យើងនឹងឲ្យសេចក្ដីសុខសាន្តហូរមកក្រុងនេះ ដូចទឹកទន្លេយើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ប្រជាជាតិនានាចូលមកក្នុងក្រុងនេះដូចទឹកហូរប្រៀបមាត់ច្រាំង។យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូនបីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។
13 ម្ដាយលួងលោមកូនយ៉ាងណាយើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរអ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡឹមដោយលែងមានទុក្ខព្រួយទៀត។
14 កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹមបានសុខសាន្តដូច្នេះអ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញដូចស្មៅលាស់ស្រស់បំព្រង។ ព្រះអម្ចាស់នឹងសម្តែងព្រះបារមីឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញតែព្រះអង្គសម្តែងព្រះពិរោធទាស់នឹងខ្មាំងសត្រូវរបស់ព្រះអង្គ។
15 មើល ព្រះអម្ចាស់កំពុងតែយាងមកព្រះអង្គយាងមកក្នុងភ្លើងរាជរថរបស់ព្រះអង្គប្រៀបបាននឹងខ្យល់កួច។ព្រះអង្គធ្វើតាមព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គព្រះអង្គប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោសស្របតាមព្រះបន្ទូលដែលព្រះអង្គព្រមានទុកជាមុន។
16 ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសមនុស្សទាំងអស់ដោយប្រើភ្លើង និងដាវ ព្រះអម្ចាស់នឹងប្រហារមនុស្សជាច្រើន។
17 អស់អ្នកដែលខិតខំញែកខ្លួននិងជម្រះកាយឲ្យបរិសុទ្ធដើម្បីចូលទៅក្នុងសួនឧទ្យានរបស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេហើយនាំគ្នាបរិភោគសាច់ជ្រូក កណ្ដុរព្រមទាំងអ្វីៗដ៏គួរឲ្យស្អប់ខ្ពើមមុខជាត្រូវវិនាសទាំងអស់គ្នាមិនខាន។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។