អេសាយ 66:4-10 KHSV

4 យើង​ក៏​ពេញ​ចិត្ត​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ផលពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ដែរ។យើង​នឹង​ធ្វើ​ឲ្យ​ការ​លំបាក​សព្វ​បែប​យ៉ាងកើត​មាន​ដល់​ពួក​គេគឺ​ការ​លំបាក​ដែល​គេ​តែងតែ​ខ្លាច‌រអែង។យើង​បាន​ហៅ តែ​គ្មាន​នរណា​ឆ្លើយយើង​បាន​និយាយ តែ​គ្មាន​នរណា​ស្ដាប់​ទេផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើដែល​យើង​យល់​ថា​អាក្រក់គឺ​អំពើ​ដែល​យើង​មិន​ពេញ​ចិត្ត។

5 អ្នក​រាល់​គ្នា​ដែល​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដោយ​ញាប់‌ញ័រចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌អង្គ។បង‌ប្អូន​របស់​អ្នក​រាល់​គ្នាស្អប់ និង​កាត់‌កាល់​អ្នក​រាល់​គ្នាព្រោះ​តែ​អ្នក​រាល់​គ្នា​គោរព​ព្រះ‌អង្គ។ពួក​គេ​ពោល​ថា “សូម​ព្រះ‌អម្ចាស់​សម្តែងសិរី‌រុងរឿង ដើម្បី​ឲ្យ​យើង​ឃើញ​អំណររបស់​អ្នក​រាល់​គ្នា​ផង!”។អ្នក​ទាំង​នោះ​មុខ​ជា​ត្រូវ​អាម៉ាស់។

6 មាន​សំឡេង​លាន់​ឮ​រំពង​ពី​ទីក្រុងមាន​សំឡេង​លាន់​ឮ​ពី​ព្រះ‌វិហារគឺ​ជា​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ដែល​កំពុង​តែ​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់ព្រះ‌អង្គ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។

7 ក្រុង​ស៊ីយ៉ូន​ប្រៀប​បាន​នឹង​ស្ត្រីដែល​សម្រាល​កូន មុន​ឈឺ​ផ្ទៃហើយ​បង្កើត​បាន​កូន​ប្រុស មុន​ឈឺ​ចុក​ចាប់។

8 តើ​នរណា​ធ្លាប់​ឮ​ហេតុ‌ការណ៍​យ៉ាង​នេះ?តើ​នរណា​ធ្លាប់​ឃើញ​ហេតុ‌ការណ៍​ដូច្នេះ?តើ​នគរ​មួយ​អាច​កើត​ឡើងក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​បាន​ឬ?តើ​ប្រជា‌ជាតិ​មួយ​អាច​កើតក្នុង​ពេល​តែ​មួយ​បាន​ឬ?ចំណែក​ឯ​ក្រុង​ស៊ីយ៉ូន​វិញនាង​ទើប​នឹង​ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ក៏​សម្រាល​កូន​ចៅ!

9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:បើ​យើង​ឲ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​គ្រប់​ខែតើ​យើង​ឃាត់‌ឃាំង​មិន​ឲ្យ​កូន​កើត​បាន​ឬព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ថាបើ​យើង​ឲ្យ​ទារក​ចាប់​ផ្ទៃតើ​យើង​រារាំង​វា​មិន​ឲ្យ​កើត​បាន​ឬ?

10 អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម​អើយចូរ​សប្បាយ​រួម​ជា​មួយ​ក្រុង​នេះ​ចុះចូរ​ត្រេក​អរ​រីក‌រាយ​យ៉ាង​ខ្លាំង!អស់​អ្នក​ដែល​កាន់​ទុក្ខ​អាណិតក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រីក‌រាយរួម​ជា​មួយ​ក្រុង​នេះ​ដែរ។