ទំនុក‌ដំកើង 1 KHOV

ប៉ែក​ទី​មួយ

ពរ​ដ៏​ពិត​ប្រាកដ

1 មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំបូន្មានរបស់​មនុស្ស​អាក្រក់ក៏​មិន​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​មាន​បាបឬ​អង្គុយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​មើល‌ងាយ

2 អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​វិញក៏​រំពឹង​គិត​ក្នុង​ក្រឹត្យ‌វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ

3 អ្នក​នោះ​នឹង​ដូច​ជា​ដើម​ឈើដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹកដែល​បង្កើត​ផល​តាម​រដូវ​កាលហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោនឡើយឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់

4 ចំណែក​មនុស្ស​អាក្រក់ មិន​ដូច្នោះ​ទេគឺ​គេ​ដូច​ជា​អង្កាម​វិញ ដែល​ខ្យល់​ផាត់​ខ្ចាត់​ខ្ចាយ​ទៅ

5 ដូច្នេះ ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធន់​នៅ​ក្នុង​គ្រា​ជំនុំ‌ជំរះទេឯ​ពួក​មាន​បាប ក៏​ឈរ​ក្នុង​ជំនុំ​មនុស្ស​សុចរិត​មិន​បាន​ដែរ

6 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​ផ្លូវ​របស់​មនុស្ស​សុចរិតតែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​ទៅ​វិញ។