ទំនុក‌ដំកើង 97 KHOV

ព្រះ​គ្រង​រាជ្យ

1 ព្រះ‌យេហូវ៉ា​ទ្រង់​គ្រប់​គ្រងគួរ​ឲ្យ​ផែនដី​អរ​សប្បាយ​ឡើងគួរ​ឲ្យ​ពួក​កោះ​ដ៏​មាន​ជា​ច្រើន មាន​សេចក្ដី​អំណរ​ដែរ

2 មាន​ពពក និង​សេចក្ដី​ងងឹត​បាំង​ជុំវិញ​ទ្រង់សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ជា​ជើង​ថ្កល់​បល្ល័ង្ក​ទ្រង់

3 មាន​ភ្លើង​ចេញ​ទៅ​នៅ​ចំពោះ​ទ្រង់ឆេះ​បំផ្លាញ​ពួក​ដែល​តតាំង​នឹង​ទ្រង់​នៅ​ជុំវិញ

4 ផ្លេក‌បន្ទោរ​របស់​ទ្រង់​ក៏​បំភ្លឺ​លោកីយ៍ផែនដី​បាន​ឃើញ ហើយ​ញាប់‌ញ័រ

5 អស់​ទាំង​ភ្នំ​បាន​រលាយ​ទៅ ដូច​ជា​ក្រមួននៅ​ចំពោះ​ព្រះ‌យេហូវ៉ាគឺ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល

6 ផ្ទៃ​មេឃ​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ហើយ​គ្រប់​ទាំង​សាសន៍​បាន​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់

7 សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​ប្រតិ‌បត្តិ​ដល់​រូប​ឆ្លាក់មាន​សេចក្ដី​ខ្មាសគឺ​ជា​ពួក​អ្នក​ដែល​អួត​ពី​រូប​ព្រះ​ទាំង​ប៉ុន្មាននែ ព្រះ​ទាំង‌ឡាយ ចូរ​ថ្វាយ‌បង្គំ​ដល់​ទ្រង់​ចុះ

8 ឱ​ព្រះ‌យេហូវ៉ា​អើយ ក្រុង​ស៊ីយ៉ូន​បាន​ឮ ហើយ​ក៏​មាន​សេចក្ដី​អំណរពួក​កូន​ស្រី​នៃ​សាសន៍​យូដា​បាន​រីក‌រាយ​ឡើងដោយ​ព្រោះ​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់

9 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​ខ្ពស់​បំផុតនៅ​លើ​ផែនដី​ទាំង​មូលទ្រង់​ថ្កើង​ឡើង​យ៉ាង​វិសេស​ជាង​អស់​ទាំង​ព្រះ

10 ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ‌យេហូវ៉ា​អើយចូរ​ស្អប់​ការ​អាក្រក់​ចុះទ្រង់​ទំនុក​បំរុង​ព្រលឹង​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ក៏​ជួយ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​មនុស្ស​អាក្រក់

11 មាន​ពន្លឺ​បាន​សាប‌ព្រោះ​ទៅ សំរាប់​មនុស្ស​សុចរិតនិង​សេចក្ដី​អំណរ សំរាប់​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់

12 ឱ​មនុស្ស​សុចរិត​អើយ ចូរ​មាន​សេចក្ដី​រីក‌រាយក្នុង​ព្រះ‌យេហូវ៉ាហើយ​អរ​ព្រះ‌គុណ ឲ្យ​ជា​ទី​រឭក​ដល់​សេចក្ដី​បរិសុទ្ធរបស់​ទ្រង់​ចុះ។