ទំនុក‌ដំកើង 124 KHOV

ប្រសិន​បើ​គ្មាន​ព្រះ‌អម្ចាស់​នៅ​ខាង​យើង

ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​ដាវីឌ។

1 បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​កាន់ខាង​ពួក​យើងនោះ​គួរ​ឲ្យ​អ៊ីស្រា‌អែល​និយាយ​ឥឡូវ​ថា

2 បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​កាន់​ខាង​យើង​ទេក្នុង​កាល​ដែល​មនុស្ស​បាន​លើក​គ្នា​ទាស់​នឹង​យើង

3 នោះ​ប្រាកដ​ជា​គេ​បាន​លេប​យើង​ទាំង​អស់​ហើយគឺ​ក្នុង​កាល​ដែល​សេចក្ដី​ក្រោធ​របស់​គេបាន​ក្តៅ​ឡើង​ទាស់​នឹង​ពួក​យើង

4 យ៉ាង​នោះ ប្រាកដ​ជា​ទឹក​ជំនន់​បាន​លិច​យើងគឺ​ទឹក​ជ្រោះ​បាន​ហូរ​មក​គ្រប​លើ​ព្រលឹង​យើង​ហើយ

5 អើ ទឹក​វល់​ច្របល់​បាន​ហូរ​មក​គ្រប​លើ​ព្រលឹង​យើង

6 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរដែល​ទ្រង់​មិន​បាន​ប្រគល់​ពួក​យើង ឲ្យ​ជា​រំពា​ដល់​ធ្មេញ​គេ

7 ព្រលឹង​យើង​បាន​រួចដូច​ជា​សត្វ​ស្លាប​ដែល​ហើររួច​ពី​អន្ទាក់​របស់​នាយ​ព្រានអន្ទាក់​គេ​បាន​ដាច់ ហើយ​យើង​បាន​រួច​ចេញ

8 ឯ​សេចក្ដី​ជំនួយ​របស់​យើង គឺ​ដោយ​ពឹង​ដល់ព្រះ‌នាម​ព្រះ‌យេហូវ៉ាដែល​ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។