1 ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ាដ្បិតទ្រង់ល្អសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
2 ឱសូមអរព្រះគុណដល់ព្រះដ៏ធំលើអស់ទាំងព្រះដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
3 ឱសូមអរព្រះគុណដល់ព្រះអម្ចាស់ដ៏ធំលើអស់ទាំងព្រះអម្ចាស់ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
4 គឺដល់ទ្រង់ដែលធ្វើការអស្ចារ្យយ៉ាងធំតែ១អង្គទ្រង់ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
5 គឺដល់ទ្រង់ដែលបានបង្កើតផ្ទៃមេឃ ដោយប្រាជ្ញាដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
6 គឺដល់ទ្រង់ដែលបានក្រាលផែនដីនៅលើទឹកដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
7 គឺដល់ទ្រង់ដែលបានបង្កើតតួពន្លឺយ៉ាងធំទាំងប៉ុន្មានដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
8 គឺព្រះអាទិត្យ សំរាប់បំភ្លឺនៅពេលថ្ងៃដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
9 និងព្រះចន្ទ ហើយផ្កាយទាំងប៉ុន្មាន សំរាប់បំភ្លឺនៅពេលយប់ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
10 គឺដល់ទ្រង់ដែលបានប្រហារស្រុកអេស៊ីព្ទចំលើអស់ទាំងកូនច្បងរបស់គេដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
11 ព្រមទាំងនាំសាសន៍អ៊ីស្រាអែលចេញពីកណ្តាលគេមកដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
12 ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសំរេចដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
13 គឺដល់ទ្រង់ដែលបានវែកសមុទ្រក្រហមចេញជា២ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
14 ក៏ឲ្យសាសន៍អ៊ីស្រាអែលដើរកាត់កណ្តាលសមុទ្រនោះដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
15 តែបានរលាស់ទំលាក់ផារ៉ោនព្រមទាំងពលទ័ពទៅក្នុងសមុទ្រក្រហមដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
16 គឺដល់ទ្រង់ដែលបាននាំរាស្ត្រទ្រង់ដើរកាត់ទីរហោស្ថានដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
17 គឺដល់ទ្រង់ដែលបានប្រហារស្តេចដ៏ធំទាំងប៉ុន្មានដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
18 ហើយបានសំឡាប់ពួកស្តេចដែលមានល្បីឈ្មោះផងដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
19 គឺស៊ីហុន ជាស្តេចនៃសាសន៍អាម៉ូរីដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
20 ហើយនឹងអុក ជាស្តេចស្រុកបាសានដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
21 ព្រមទាំងប្រទានស្រុកគេ ទុកជាមរដកដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
22 គឺជាមរដកដល់អ៊ីស្រាអែល ជាអ្នកបំរើទ្រង់ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
23 ជាព្រះដែលបាននឹកចាំពីយើងខ្ញុំក្នុងកាលដែលនៅក្នុងសណ្ឋានទាបថោកនៅឡើយដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
24 ហើយបានប្រោសយើងខ្ញុំឲ្យរួចពីពួកខ្មាំងសត្រូវដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
25 ជាព្រះដែលប្រទានឲ្យគ្រប់ទាំងសាច់មានអាហារដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
26 ឱសូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ចុះដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប។