ទំនុក‌ដំកើង 122 KHOV

សូម​ព្រះ‌អម្ចាស់​ប្រទាន​សន្តិ‌ភាព​មក​ក្រុង​យេរូ‌សាឡិម

ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​ដាវីឌ។

1 កាល​គេ​និយាយ​មក​ខ្ញុំ​ថា ចូរ​យើងចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ានោះ​ខ្ញុំ​មាន​សេចក្ដី​អំណរ​អរ​ណាស់

2 ឱ​ក្រុង​យេរូ‌សាឡិម​អើយជើង​យើង​ឈរ​នៅ​ខាង​ក្នុង​ទ្វារ​របស់​ឯង​ហើយ

3 យេរូ‌សាឡិម​អើយ ឯង​បាន​សង់​ឡើងដូច​ជា​ទី​ក្រុង​ដែល​ណែន‌ណាន់​ជាប់​គ្នា

4 ជា​កន្លែង​ដែល​អស់​ទាំង​ពូជ​អំបូរ គឺ​ពូជ​អំបូរ​នៃ​ព្រះ‌យេហូវ៉ាគេ​ឡើង​ទៅ​តាម​ទំលាប់​នៃ​សាសន៍​អ៊ីស្រា‌អែលដើម្បី​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

5 ដ្បិត​នៅ​ទី​នោះ មាន​បល្ល័ង្ក​តាំង​ឡើង សំរាប់​ការ​វិនិច្ឆ័យគឺ​ជា​បល្ល័ង្ក​ទាំង​ប៉ុន្មាន​នៃ​រាជ‌វង្ស​ដាវីឌ

6 ចូរ​អធិស្ឋាន ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​សេចក្ដី​សុខ​ចុះសូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ឯង បាន​សេចក្ដី​ចំរើន

7 សូម​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ខាង​ក្នុង​កំផែង​ឯងហើយ​សេចក្ដី​ចំរើន​នៅ​ក្នុង​ព្រះ‌រាជ‌វាំង​របស់​ឯង

8 ព្រោះ​យល់​ដល់​ពួក​បង​ប្អូន និង​ពួក​មិត្រ​សំឡាញ់របស់​អញបាន​ជា​នឹង​ពោល​ឥឡូវ​ថា សូម​ឲ្យ​មាន​សេចក្ដី​សុខនៅ​ខាង​ក្នុង​ឯង​ចុះ

9 ដោយ​យល់​ដល់​ដំណាក់​នៃ​ព្រះ‌យេហូវ៉ាជា​ព្រះ​នៃ​យើង​រាល់​គ្នានោះ​អញ​នឹង​ស្វែង​រក​សេចក្ដី​ល្អ​ដល់​ឯង។