ទំនុក‌ដំកើង 126 KHOV

ព្រះ​បាន​ធ្វើ​កិច្ច‌ការ​ដ៏​អស្ចារ្យ​ដែល​នាំ​ឲ្យ​យើង​មាន​អំណរ​សប្បាយ

ទំនុក​ច្រៀង​តាម​ថ្នាក់។

1 កាល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​ពួកឈ្លើយ​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញនោះ​យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស​ដែល​យល់‌សប្តិ​ទេ

2 គ្រា​នោះ មាត់​យើង​បាន​ពេញ​ដោយ​ការ​សើច​សប្បាយហើយ​អណ្តាត​ក៏​ពេញ​ដោយ​បទ​ចំរៀងនោះ​នៅ​គ្រប់​ទាំង​សាសន៍​មាន​គេ​ថាព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំរាប់​ពួក​នោះ​ពិត

3 ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំរាប់​យើង​មែនហើយ​ក៏​អរ​ណាស់​ដែរ

4 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នាំ​ពួក​យើង​ខ្ញុំ​ដែល​ជា​ឈ្លើយឲ្យ​ត្រឡប់​មក​វិញ ដូច​ជា​ទឹក​ជ្រោះ​នៅ​ស្រុក​ខាង​ត្បូង

5 អស់​អ្នក​ដែល​សាប‌ព្រោះ ដោយ​ស្រក់​ទឹក​ភ្នែកនោះ​នឹង​បាន​ច្រូត​វិញ ដោយ​ច្រៀង​អរ​សប្បាយ

6 ឯ​អ្នក​ដែល​កណ្តៀត​ពូជ សំរាប់​សាប‌ព្រោះចេញ​ទៅ​ទាំង​យំនោះ​ប្រាកដ​ជា​នឹង​ចូល​មក​វិញ​ដោយ​អំណរព្រម​ទាំង​យក​កណ្តាប់​មក​ផង។