ទំនុក‌ដំកើង 138 KHOV

ទូល‌បង្គំ​សូម​លើក​ដំកើង​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត

ទំនុក​នៃ​ស្តេច​ដាវីឌ

1 ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់អស់​អំពី​ចិត្តទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់នៅ​ចំពោះ​មុខ​នៃ​អស់​ទាំង​ព្រះ

2 ទូល‌បង្គំ​នឹង​ក្រាប​ថ្វាយ‌បង្គំដំរង់​ទៅ​ឯ​ព្រះ‌វិហារ​បរិសុទ្ធ​នៃ​ទ្រង់ព្រម​ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ទ្រង់​ផងដោយ​ព្រោះ​សេចក្ដី​សប្បុរស និង​សេចក្ដី​ពិត​របស់​ទ្រង់ដ្បិត​ទ្រង់​បាន​ដំកើង​ព្រះ‌បន្ទូល​ទ្រង់ឲ្យ​ធំ​លើ​ព្រះ‌នាម​ទ្រង់​ទៅ​ទៀត

3 នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវនោះ​ទ្រង់​បាន​ឆ្លើយ​តប​មក​ទូល‌បង្គំទ្រង់​បាន​កំឡា​ចិត្ត​ទូល‌បង្គំដោយ​ចំរើន​កំឡាំង​នៃ​ព្រលឹង​ទូល‌បង្គំ

4 ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​អរព្រះ‌គុណ​ដល់​ទ្រង់ដ្បិត​គេ​បាន​ឮ​ព្រះ‌បន្ទូលដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក​ហើយ

5 អើ គេ​នឹង​ច្រៀង​ពី​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ាពី​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នោះ​ធំ​ក្រៃលែង

6 ដ្បិត​ទោះ​បើ​ព្រះ‌យេហូវ៉ា​ទ្រង់​ខ្ពស់គង់​តែ​ទ្រង់​យល់​ដល់​ពួក​អ្នក​រាបសា​ដែរតែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃ ទ្រង់​ស្គាល់​គេ​ពី​ចំងាយ​ហើយ

7 ទោះ​បើ​ទូល‌បង្គំ​ដើរ​នៅ​កណ្តាល​សេចក្ដី​ទុក្ខ​វេទនាគង់​តែ​ទ្រង់​នឹង​ចំរើន​កំឡាំង​ដល់​ទូល‌បង្គំ​ផងទ្រង់​នឹង​លើក​ព្រះ‌ហស្ត​ឡើងទាស់​នឹង​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ពួក​ខ្មាំង​សត្រូវ​ទូល‌បង្គំហើយ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ដែរ

8 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ជំនឿន​របស់​ទូល‌បង្គំ​បានពេញ​ខ្នាត​ឡើងឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​របស់​ទ្រង់ស្ថិត‌ស្ថេរ​នៅ​ជា​ដរាបសូម​ទ្រង់​កុំ​បោះ‌បង់​ចោល​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌ហស្តទ្រង់​ឡើយ។