ទំនុក‌ដំកើង 53 KHOV

អ្នក​ជឿ​ព្រះ‌ជា‌ម្ចាស់ និង​ពិភព​លោក​ដ៏​អាក្រក់

ទំនុក​ជា​សេចក្ដី​បង្រៀន​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ខ្លុយ។

1 មនុស្ស​ល្ងង់‌ខ្លៅ​បាន​គិត​ក្នុង​ចិត្ត​ថាគ្មាន​ព្រះ​ឡើយគេ​សុទ្ធ​តែ​ជា​មនុស្ស​ខូច​អាក្រក់ហើយ​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត​គួរ​ស្អប់​ខ្ពើមឥត​មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​សោះ

2 ព្រះ​ទ្រង់​បាន​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌ចំពោះ​ពួក​កូន​មនុស្សដើម្បី​ឲ្យ​បាន​ជ្រាប​ថាមាន​អ្នក​ណា​ខ្លះ​ដែល​មាន​គំនិតគឺ​ដែល​ស្វែង​រក​ព្រះ​ឬ​ទេ

3 គ្រប់​គ្នា​បាន​វង្វេង​ចេញ បាន​ត្រឡប់​ទៅ​ជាស្មោក‌គ្រោក​ទាំង​អស់គ្មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​ឡើយសូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង

4 ឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិត​ដូច្នេះ តើ​គ្មាន​ប្រាជ្ញា​ទេ​ឬជា​ពួក​អ្នក​ដែល​ស៊ី​រាស្ត្រ​អញ ដូច​ជា​ស៊ី​អាហារហើយ​មិន​ដែល​អំពាវ‌នាវ​ដល់​ព្រះ​ឡើយ

5 យ៉ាង​នោះ គេ​មាន​សេចក្ដី​ភ័យ​ជា​ខ្លាំង នៅ​កន្លែង​ដែលឥត​មាន​ហេតុ​គួរ​ឲ្យ​ភ័យ​ផងដ្បិត​ព្រះ​ទ្រង់​បាន​កំចាត់‌កំចាយ​ឆ្អឹង របស់​ពួក​អ្នក​ដែលបោះ​ទ័ព​ទាស់​នឹង​ឯងឯង​បាន​ធ្វើ​ឲ្យ​គេ​អៀន‌ខ្មាស ដោយ​ព្រោះ​ព្រះ​បានលះ​ចោល​គេ​ហើយ

6 ឱ​បើ​សិន​ជា​សេចក្ដី​សង្គ្រោះ​នៃ​សាសន៍​អ៊ីស្រា‌អែលបាន​ចេញ​ពី​ស៊ីយ៉ូន​មក​ទៅ​អេះកាល​ណា​ព្រះ​ទ្រង់​នាំ​ពួក​ឈ្លើយ​នៃ​រាស្ត្រ​ទ្រង់​មក​វិញនោះ​យ៉ាកុប​នឹង​អរ​សប្បាយ​ឡើងហើយ​អ៊ីស្រា‌អែល​នឹង​រីក‌រាយ​សាទរ។