ទំនុក‌ដំកើង 89 KHOV

ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ

សេចក្ដី​បង្រៀន​របស់​អេថាន ជា​ពួក​អេស‌រ៉ាគីត។

1 ទូល‌បង្គំ​នឹង​ច្រៀង​ពី​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ាជា​ដរាបមាត់​ទូល‌បង្គំ​នឹង​សំដែង​ឲ្យ​ស្គាល់​សេចក្ដី​ស្មោះ‌ត្រង់របស់​ទ្រង់ រហូត​ដល់​អស់​ទាំង​ដំណ​ត​ទៅ

2 ដ្បិត​ទូល‌បង្គំ​បាន​ពោល​ហើយ ថាព្រះ‌គុណ​នឹង​បាន​តាំង​ឡើង ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ចទ្រង់​ក៏​នឹង​តាំង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់នៅ​លើ​ស្ថាន‌សួគ៌​ផង។

3 ៙ អញ​បាន​តាំង​សញ្ញា​នឹង​អ្នក​ដែល​អញ​បាន​រើស​តាំងអញ​បាន​ស្បថ​នឹង​ដាវីឌ​ជា​អ្នក​បំរើ​អញ​ថា

4 អញ​នឹង​តាំង​ពូជ‌ពង្ស​ឯង ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ចក៏​នឹង​តម្កល់​រាជ្យ​ឯង ឲ្យ​នៅ​គ្រប់​ទាំង​ដំណ​ត​ទៅ។ បង្អង់

5 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ផ្ទៃ​មេឃ​នឹង​សរសើរ​ការ​អស្ចារ្យរបស់​ទ្រង់ព្រម​ទាំង​សេចក្ដី​ស្មោះ‌ត្រង់​ទ្រង់​ផងនៅ​ក្នុង​ពួក​ជំនុំ​នៃ​អស់​អ្នក​បរិសុទ្ធ

6 ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃដែល​ផ្ទឹម​នឹង​ព្រះ‌យេហូវ៉ា​បានក្នុង​អស់​ពួក​ខ្លាំង​ពូកែ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា

7 ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច​ណាស់នៅ​ក្នុង​ទី​ប្រជុំ​នៃ​អស់​អ្នក​បរិសុទ្ធក៏​គួរ​កោត‌ខ្លាច លើស​ជាង​អស់​អ្នក​នៅ​ជុំវិញ​ទ្រង់​ផង

8 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយតើ​មាន​អ្នក​ណា​ខ្លាំង​ពូកែ​ដូច​ជា​ទ្រង់ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ក៏​នៅ​ព័ទ្ធ​ជុំវិញ​ទ្រង់

9 ទ្រង់​បង្ក្រាប​ការ​លើក​កំពស់​នៃ​សមុទ្រកាល​ណា​រលក​កំរើក​ឡើងនោះ​ទ្រង់​បន្ទ្រោម​ចុះ ឲ្យ​ស្ងប់​វិញ

10 ទ្រង់​បាន​កំទេច​កំទី​ពួក​រ៉ាហាបដូច​ជា​មនុស្ស​ដែល​គេ​វាយ​សំឡាប់ទ្រង់​បាន​កំចាត់‌កំចាយ​ពួក​ខ្មាំង​សត្រូវ​ទៅដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឫទ្ធិ

11 ផ្ទៃ​មេឃ​ជា​របស់​ផង​ទ្រង់ ព្រម​ទាំង​ផែនដី​ផងឯ​លោកីយ៍ និង​សព្វ​សារពើ ដែល​នៅ​ក្នុង​លោកីយ៍នោះ​គឺ​ទ្រង់​បាន​សង់​ឡើង​ដែរ

12 ទ្រង់​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូងឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើម៉ូននោះ​ក៏​បាន​រីក‌រាយ​ចំពោះ​ព្រះ‌នាម​ទ្រង់

13 ទ្រង់​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ទ្រង់​មាន​ឫទ្ធិ​ខ្លាំងព្រះ‌ហស្ត​ស្តាំ​ទ្រង់​ក៏​ខ្ពស់​ណាស់

14 សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ជា​ជើង​ថ្កល់​នៃ​បល្ល័ង្ក​ទ្រង់សេចក្ដី​សប្បុរស និង​សេចក្ដី​ពិត​ត្រង់ ដើរ​នាំ​មុខ​ទ្រង់

15 មាន​ពរ​ហើយ សាសន៍​ណា​ដែល​ស្គាល់​សំឡេងរីក‌រាយ​នោះឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់

16 គេ​មាន​ចិត្ត​រីក‌រាយ ដោយ​ព្រះ‌នាម​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃហើយ​គេ​បាន​ដំកើង​ឡើងដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់

17 ដ្បិត​ទ្រង់​ជា​សិរី‌ល្អ​នៃ​កំឡាំង​គេហើយ​ទ្រង់​នឹង​លើក​អំណាច​យើង​ខ្ញុំ​ឡើង​ដោយ​ព្រះ‌គុណ

18 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ខែល​របស់​យើង​ខ្ញុំហើយ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែលទ្រង់​ជា​មហា‌ក្សត្រ​នៃ​យើង​ខ្ញុំ។

19 ៙ គ្រា​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​អ្នក​បរិសុទ្ធ​ទ្រង់ដោយ​ការ​ជាក់​ស្តែង​ថាអញ​បាន​បន្ថែម​សេចក្ដី​ជំនួយ​ដល់​អ្នក​១​ដែល​ខ្លាំង​ពូកែអញ​បាន​រើស​យក​អ្នក​មួយ​ចេញ​ពី​រាស្ត្រ​តាំង​ឡើង​ហើយ

20 គឺ​អញ​បាន​រក​ឃើញ​ដាវីឌ ជា​អ្នក​បំរើ​អញក៏​បាន​ចាក់​ប្រេង​តាំង​ឡើង ដោយ​ប្រេង​បរិសុទ្ធ​របស់​អញ

21 ដៃ​អញ​នឹង​ទប់‌ទល់ ឯ​ដើម​ដៃ​អញ នឹង​ចំរើន​កំឡាំង​ឲ្យ

22 ពួក​ខ្មាំង​សត្រូវ​នឹង​មិន​ដែល​ទារ​អាករហើយ​ពួក​មនុស្ស​អាក្រក់​ក៏​មិន​ដែល​សង្កត់‌សង្កិន​ឡើយ

23 អញ​នឹង​វាយ​ពួក​តតាំង​នឹង​ដាវីឌ ឲ្យ​ដួល​នៅ​ចំពោះ​មុខហើយ​នឹង​វាយ​អស់​អ្នក​ដែល​ស្អប់​ផង​ដែរ

24 សេចក្ដី​ស្មោះ‌ត្រង់ និង​សេចក្ដី​សប្បុរស​របស់​អញនឹង​នៅ​ជា​មួយហើយ​អំណាច​របស់​ដាវីឌ​នឹង​បាន​ដំកើង​ឡើងដោយ​ឈ្មោះ​អញ

25 អញ​នឹង​តាំង​ឲ្យ​មាន​អំណាច​នៅ​លើ​សមុទ្រហើយ​ឲ្យ​ដៃ​ស្តាំ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​ទន្លេ

26 ដាវីឌ​នឹង​អំពាវ‌នាវ​ដល់​អញ​ថាទ្រង់​ជា​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំគឺ​ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ជា​ថ្មដា​ដ៏​ជួយ​សង្គ្រោះទូល‌បង្គំ​ផង

27 ឯ​អញៗ​នឹង​តាំង​ឡើង ឲ្យ​ធ្វើ​ជា​កូន​ច្បង​របស់​អញគឺ​ជា​មហា‌ក្សត្រ​យ៉ាង​ខ្ពស់​បំផុត​នៅ​ផែនដី

28 អញ​នឹង​បំរុង​ទុក​សេចក្ដី​សប្បុរស​របស់​អញសំរាប់​ដាវីឌ​នៅ​អស់‌កល្ប‌ជានិច្ចហើយ​សេចក្ដី​សញ្ញា​របស់​អញ​នឹង​នៅ​ជាប់​ជា​មួយ

29 អញ​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ដាវីឌ​នៅ​ជាប់​ជា​ដរាបហើយ​ឲ្យ​រាជ្យ​បាន​នៅ​អស់​កាល​ដែល​ផ្ទៃ​មេឃមាន​នៅ​ផង

30 បើ​កូន​ចៅ​របស់​ដាវីឌ​បោះ‌បង់​ចោល​ច្បាប់​អញឥត​ប្រតិ‌បត្តិ​តាម​បញ្ញត្ត​អញ

31 បើ​គេ​ក្បត់​ក្រឹត្យ‌ក្រម​របស់​អញឥត​រក្សា​សេចក្ដី​បង្គាប់​ឡើយ

32 នោះ​អញ​នឹង​ធ្វើ​ទោស​ចំពោះ​ការ​រំលង​របស់​គេដោយ​ដំបងហើយ​ចំពោះ​ការ​ទុច្ចរិត​របស់​គេ​ដោយ​ស្នាម​រំពាត់។

33 ៙ ប៉ុន្តែ​អញ​នឹង​មិន​ដក​សេចក្ដី​សប្បុរស​របស់​អញ​ចេញពី​ដាវីឌ​ឡើយក៏​មិន​ឲ្យ​សេចក្ដី​ស្មោះ‌ត្រង់​របស់​អញ​ខាត​ខាន​ដែរ

34 អញ​នឹង​មិន​ក្បត់​សេចក្ដី​សញ្ញា​របស់​អញឬ​បំផ្លាស់​បំប្រែ​សេចក្ដី​ដែល​បាន​ចេញ​ពី​បបូរ​មាត់​អញ​ឡើយ

35 អញ​បាន​ស្បថ​ម្តង​ហើយ ដោយ​នូវ​សេចក្ដី​បរិសុទ្ធរបស់​អញ ថាអញ​មិន​ព្រម​ពោល​កុហក​ដល់​ដាវីឌ​ឡើយ

36 ពូជ‌ពង្ស​ដាវីឌ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​រៀង‌រាប​ដរាបហើយ​រាជ្យ​នឹង​ជាប់​នៅ​ចំពោះ​អញ​ដូច​ជា​ព្រះ‌អាទិត្យ​ដែរ

37 រាជ្យ​នោះ​នឹង​បាន​តាំង​នៅ​ជាប់​អស់‌កល្ប‌ជានិច្ចដូច​ជា​ព្រះ‌ចន្ទគឺ​ដូច​ជា​ទី​សំគាល់​ស្មោះ‌ត្រង់​ដែល​នៅ​លើ​មេឃ។ បង្អង់

38 ៙ ប៉ុន្តែ​ទ្រង់​បាន​បោះ‌បង់​ចោល ហើយ​បណ្តេញ​ទៅទ្រង់​មាន​សេចក្ដី​ក្រោធ​នឹង​អ្នក​ដែល​ទ្រង់​ចាក់​ប្រេង​តាំង​ឲ្យ

39 ទ្រង់​បាន​លើក​ចោល​សេចក្ដី​សញ្ញា​នៃ​អ្នក​បំរើ​ទ្រង់ក៏​បាន​បង្អាប់​មកុដ ដោយ​បោះ​ចុះ​ទៅ​ដី

40 ទ្រង់​បាន​រំលំ​របង​ចេញហើយ​បាន​បំផ្លាញ​ទី​មាំ‌មួន​អស់​រលីង

41 អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​ក៏​ប្លន់អ្នក​បំរើ​ទ្រង់​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀលដល់​ពួក​អ្នក​ជិត​ខាង

42 ទ្រង់​បាន​លើក​ដៃ​ស្តាំ​នៃ​ពួក​តតាំង​ឡើងក៏​បាន​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​រីក‌រាយ​សាទរ

43 ទ្រង់​បាន​ធ្វើ​ឲ្យ​មុខ​ដាវ​ត្រឡប់​មក​វិញហើយ​មិន​បាន​ឲ្យ​អ្នក​បំរើ​ទ្រង់ឈរ​មាំ​នៅ​ក្នុង​ទី​ចំបាំង​ឡើយ

44 ទ្រង់​បាន​ផ្តាច់​សេចក្ដី​រុងរឿង​ចេញព្រម​ទាំង​ទំលាក់​បល្ល័ង្ក​ទៅ​ដី

45 ទ្រង់​បាន​បំព្រួញ​វ័យ​ក្មេង​របស់​អ្នក​បំរើ​ទ្រង់​ឲ្យ​រួញ​ជា​ខ្លីហើយ​បាន​បង្គ្រប ដោយ​សេចក្ដី​ខ្មាស​ផង។ –បង្អង់

46 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅតើ​ទ្រង់​នឹង​ពួន​អង្គ​ទ្រង់​នៅ​ជានិច្ច​ឬសេចក្ដី​ក្រោធ​របស់​ទ្រង់​នឹង​ឆួល‌ឆេះ​ដូច​ជា​ភ្លើងដល់​កាល​ណា​ទៀត

47 ឱ​សូម​ទ្រង់​នឹក​ចាំ​ពី​អាយុ​ទូល‌បង្គំ ដែល​ខ្លី​ម៉្លេះ​នេះហើយ​ពី​ជីវិត​នៃ​អស់​ទាំង​មនុស្ស​ជាតិដែល​ឥត​ប្រយោជន៍​ជា​យ៉ាង​ណា

48 តើ​មាន​មនុស្ស​ឯ​ណា ដែល​នឹង​រស់​នៅ​ឥត​ឃើញសេចក្ដី​ស្លាប់​ឡើយឬ​ដែល​ដោះ​ព្រលឹង​ខ្លួន ឲ្យ​រួច​ពី​អំណាច​នៃ​ស្ថានឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ​បាន។ –បង្អង់

49 ៙ ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សេចក្ដី​សប្បុរសដែល​ទ្រង់​ប្រោស​កាល​ពី​ដើមជា​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​ដល់​ដាវីឌដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​នោះឥឡូវ​នេះ​តើ​នៅ​ឯ​ណា

50 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​ដែលគេ​ត្មះ‌តិះដៀល​ដល់​ពួក​អ្នក​បំរើ​ទ្រង់ហើយ​ពី​ទូល‌បង្គំ​ទ្រាំ​រង​សេចក្ដី​ដំនៀល​របស់​បណ្តា‌ជនទាំង‌ឡាយ​នៅ​ក្នុង​ទ្រូង​ផង

51 ឱ​ព្រះ‌យេហូវ៉ា​អើយពួក​ខ្មាំង​បាន​យក​សេចក្ដី​ដំនៀល​នោះ​ឯងមក​ត្មះ‌តិះដៀល​ដល់​ទូល‌បង្គំ​ដែរគឺ​គេ​បាន​ត្មះ‌តិះដៀល​ដល់​អស់​ទាំង​ជំហាន​នៃ​អ្នកដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ។

52 ៙ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរនៅ​អស់‌កល្ប‌ជានិច្ច អាម៉ែន ហើយ​អាម៉ែន។