ទំនុក‌ដំកើង 27 KHOV

ព្រះ​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ

ទំនុក​នៃ​ស្តេច​ដាវីឌ

1 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ពន្លឺ ហើយ​ជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំតើ​ខ្ញុំ​នឹង​ត្រូវ​ខ្លាច​ចំពោះ​អ្នក​ណាព្រះ‌យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​ពំនាក់​នៃ​ជីវិត​ខ្ញុំតើ​ត្រូវ​ឲ្យ​ខ្ញុំ​ភ័យ​ចំពោះ​អ្នក​ណា

2 កាល​មនុស្ស​អាក្រក់ គឺ​ជា​ពួក​ទាស់​ទទឹងហើយ​ជា​ខ្មាំង​សត្រូវ​នៃ​ខ្ញុំ​បាន​សង្ឃក​មក​លើ​ខ្ញុំដើម្បី​នឹង​ស៊ី​សាច់​ខ្ញុំនោះ​គេ​បាន​ជំពប់​ដួល​ទាំង​អស់​គ្នា

3 ទោះ​បើ​មាន​ពួក​ពល​មក​បោះ​ទ័ព​ច្បាំង​នឹង​ខ្ញុំគង់​តែ​ចិត្ត​ខ្ញុំ​មិន​ភ័យ​ឡើយទោះ​បើ​កើត​មាន​ចំបាំង​ទាស់​នឹង​ខ្ញុំគង់​តែ​ខ្ញុំ​នឹង​មាន​ចិត្ត​សង្ឃឹម​បាន​ដែរ

4 ខ្ញុំ​បាន​សូម​សេចក្ដី​តែ​១​ពី​ព្រះ‌យេហូវ៉ាហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯងគឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ារាល់​តែ​ថ្ងៃ​អស់​១​ជីវិត​ខ្ញុំដើម្បី​នឹង​រំពឹង​មើល​សេចក្ដី​លំអ​នៃ​ព្រះ‌យេហូវ៉ាហើយ​នឹង​ពិនិត្យ​ពិចារណា​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ទ្រង់

5 ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំដោយ​កំបាំង​នៅ​ក្នុង​ព្រះ‌ពន្លា​ទ្រង់ក៏​នឹង​បំពួន​ខ្ញុំ​នៅ​ទី​សំងាត់​ក្នុង​ត្រសាល​ទ្រង់ហើយ​នឹង​លើក​ខ្ញុំ​ឡើង​ដាក់​លើ​ថ្មដា

6 ឥឡូវ​នេះ ខ្ញុំ​បាន​ងើប​ក្បាល​ឡើង​ហើយគឺ​ខ្ពស់​ជាង​ពួក​ខ្មាំង​សត្រូវ​ដែល​ព័ទ្ធ​ជុំវិញ​ខ្ញុំ​ទៅ​ទៀតហើយ​ខ្ញុំ​នឹង​ថ្វាយ​គ្រឿង​បូជា​នៃ​សេចក្ដី​អំណរនៅ​ក្នុង​រោង​ឧបោសថ​ទ្រង់ខ្ញុំ​នឹង​ច្រៀង អើ ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា។

7 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​កាល​ទូល‌បង្គំ​អំពាវ‌នាវសូម​អាណិត​មេត្តា​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង

8 កាល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ចូរ​ស្វែង​រក​មុខ​អញនោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ចិត្ត​ទូល‌បង្គំ​បាន​ទូល​តប​ថាទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌ភក្ត្រ​ទ្រង់​ពិត

9 សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំហើយ​កុំ​ផាត់​អ្នក​បំរើ​ទ្រង់​ចេញ​ដោយ​ខ្ញាល់​ឡើយទ្រង់​បាន​តែង​ធ្វើ​ជា​អ្នក​ជំនួយ​របស់​ទូល‌បង្គំឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល‌បង្គំ​អើយ សូម​កុំ​ប្រាស​ចេញឬ​បោះ‌បង់​ចោល​ទូល‌បង្គំ​ឡើយ

10 បើ​កាល​ណា​ឪពុក​ម្តាយ​លះ​ចោល​ទូល‌បង្គំនោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូល‌បង្គំ​ទុក​វិញ

11 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​ទ្រង់​ដល់​ទូល‌បង្គំហើយ​ដោយ​ព្រោះ​មាន​ពួក​ខ្មាំង​សត្រូវនោះ​សូម​នាំ​ទូល‌បង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ

12 សូម​កុំ​ប្រគល់​ទូល‌បង្គំ​ទៅ​តាម​បំណង​ចិត្ត​នៃ​ពួក​អ្នកដែល​តតាំង​នឹង​ទូល‌បង្គំ​ឡើយដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំព្រម​ទាំង​មាន​មនុស្ស​ដែល​ដក​ដង្ហើម​ចេញ​ជា​សេចក្ដីច្រឡោត​ទទេ​ផង

13 បើ‌សិន​ជា​ទូល‌បង្គំ​មិន​បាន​ជឿថា នឹង​ឃើញ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ានៅ​ស្ថាន​របស់​មនុស្ស​រស់​នេះនោះ​តើ​យ៉ាង​ណា​ទៅ

14 ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ចុះចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើងអើ គួរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។