ទំនុក‌ដំកើង 114 KHOV

ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ

1 កាល​សាសន៍​អ៊ីស្រា‌អែលបាន​ចេញ​ពី​ស្រុក​អេស៊ីព្ទគឺ​កាល​ពូជ‌ពង្ស​នៃ​យ៉ាកុប បាន​ចេញ​ពី​សាសន៍ដែល​មាន​ភាសា​ទីទៃ

2 នោះ​ពួក​យូដា​បាន​ត្រឡប់​ជា​ទី​បរិសុទ្ធ​របស់​ទ្រង់ហើយ​ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ​ជា​អាណា‌ខេត្ត​របស់​ទ្រង់

3 សមុទ្រ​បាន​ឃើញ ហើយ​ក៏​រត់​បាត់​ទៅទន្លេ​យ័រដាន់​ក៏​ហូរ​ថយ​ច្រាស​វិញ

4 អស់​ទាំង​ភ្នំ​ធំៗ ក៏​លោត​ដូច​ជា​ចៀម​ឈ្មោលហើយ​ភ្នំ​តូចៗ ដូច​ជា​កូន​ចៀម

5 ឱ​សមុទ្រ​អើយ តើ​វា​ថ្វី បាន​ជា​រត់​ទៅ​ដូច្នេះហើយ​ទន្លេ​យ័រដាន់​ឯង​ដែរ បាន​ជា​ហូរ​ថយ​ច្រាស​ទៅ

6 នឹង​អស់​ទាំង​ភ្នំ​ធំៗ​អើយបាន​ជា​លោត​ដូច​ជា​ចៀម​ឈ្មោលហើយ​ឯង​ដែរ ភ្នំ​តូចៗ​អើយ បាន​ជា​លោតដូច​ជា​កូន​ចៀម​ដូច្នេះ

7 ឱ​ផែនដី​អើយ ចូរ​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ‌អម្ចាស់គឺ​នៅ​ចំពោះ​ព្រះ​នៃ​យ៉ាកុប​ចុះ

8 ជា​ព្រះ​ដែល​ធ្វើ​ឲ្យ​ថ្មដា​ប្រែ​ទៅ​ជា​ត្រពាំង​ទឹកគឺ​ថ្ម​រឹង​ឲ្យ​ទៅ​ជា​ក្បាល​ទឹក​ហូរ។