1 ឱព្រះដែលគង់នៅស្ថានសួគ៌អើយទូលបង្គំងើបភ្នែកមើលដល់ទ្រង់ដោយសង្ឃឹម
2 មើល ភ្នែកពួកទាសាក្រឡេកមើលទៅដៃចៅហ្វាយខ្លួនហើយភ្នែកនៃទាសីក្រឡេកមើលទៅដៃចៅហ្វាយស្រីរបស់ខ្លួនយ៉ាងណានោះភ្នែកយើងខ្ញុំក៏ក្រឡេកមើលទៅព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំយ៉ាងនោះដែរទំរាំតែទ្រង់ផ្តល់សេចក្ដីមេត្តាករុណាដល់យើងខ្ញុំ
3 ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសដល់យើងខ្ញុំសូមមេត្តាប្រោសយើងខ្ញុំផង ដ្បិតយើងខ្ញុំឆ្អែតចំពោះសេចក្ដីមើលងាយយ៉ាងក្រៃលែង
4 ព្រលឹងនៃយើងខ្ញុំឆ្អែតចំពោះសេចក្ដីចំអករបស់មនុស្សដែលនៅដោយឥតកង្វល់និងសេចក្ដីមើលងាយរបស់មនុស្សឆ្មើងឆ្មៃ។