1 មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាបឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ
2 អ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាវិញក៏រំពឹងគិតក្នុងក្រឹត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ
3 អ្នកនោះនឹងដូចជាដើមឈើដែលដុះនៅក្បែរផ្លូវទឹកដែលបង្កើតផលតាមរដូវកាលហើយស្លឹកក៏មិនចេះស្រពោនឡើយឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់
4 ចំណែកមនុស្សអាក្រក់ មិនដូច្នោះទេគឺគេដូចជាអង្កាមវិញ ដែលខ្យល់ផាត់ខ្ចាត់ខ្ចាយទៅ
5 ដូច្នេះ ពួកមនុស្សអាក្រក់នឹងមិនធន់នៅក្នុងគ្រាជំនុំជំរះទេឯពួកមានបាប ក៏ឈរក្នុងជំនុំមនុស្សសុចរិតមិនបានដែរ
6 ដ្បិតព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវរបស់មនុស្សសុចរិតតែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសទៅវិញ។