1 កាលខ្ញុំមានសេចក្ដីវេទនានោះបានអំពាវនាវដល់ព្រះយេហូវ៉ាហើយទ្រង់បានតបមកខ្ញុំ
2 ឱព្រះយេហូវ៉ាអើយ សូមជួយព្រលឹងទូលបង្គំឲ្យរួចពីបបូរមាត់ដ៏កំភូតហើយពីអណ្តាតដែលបញ្ឆោត
3 ឱអណ្តាតដែលបញ្ឆោតអើយ តើត្រូវឲ្យអ្វីដល់ឯងតើត្រូវធ្វើអ្វីទៀតដល់ឯង
4 គឺព្រួញមុតរបស់មនុស្សខ្លាំងពូកែនិងរងើកភ្លើងឈើដង្កោផង
5 វេទនាដល់ខ្ញុំ ព្រោះអាស្រ័យនៅស្រុកមែសេកគឺដែលខ្ញុំនៅកណ្តាលត្រសាលនៃសាសន៍កេដារ
6 ជាយូរមកហើយ ព្រលឹងនៃខ្ញុំបាននៅជាមួយនឹងពួកអ្នកដែលស្អប់សេចក្ដីសុខ
7 ខ្ញុំចូលចិត្តខាងសេចក្ដីសុខ តែកាលណាខ្ញុំថាទៅនោះគេចូលចិត្តតែចង់ច្បាំងវិញ។