1 ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយព្រះនាមទ្រង់ប្រសើរគ្រប់លើផែនដីយ៉ាងណាទៅទ្រង់បានតម្កល់សិរីល្អទ្រង់ទុកនៅលើស្ថានសួគ៌
2 ទ្រង់បានតាំងឲ្យមានសេចក្ដីសរសើរដោយសារមាត់កូនក្មេង និងកូនដែលនៅបៅដោះដោយព្រោះពួកតតាំងនឹងទ្រង់ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវ ព្រមទាំងពួកសងសឹកបានស្ងៀមនៅ
3 កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃជាការដែលព្រះហស្តទ្រង់បានធ្វើគឺទាំងខែ និងផ្កាយ ដែលទ្រង់បានប្រតិស្ឋានទុក
4 នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ
5 ដ្បិតទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេក៏បានបំពាក់សិរីល្អ និងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ
6 ទ្រង់បានតាំងគេ ឲ្យត្រួតលើអស់ទាំងការនៃព្រះហស្តទ្រង់ក៏បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ឲ្យនៅក្រោមជើងគេ
7 គឺអស់ទាំងចៀម និងគោ អើ ទាំងសត្វព្រៃផង
8 អស់ទាំងសត្វហើរលើអាកាស និងត្រីនៅសមុទ្រគឺសត្វផងទាំងពួងដែលហែលនៅផ្លូវទឹក
9 ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយព្រះនាមទ្រង់ប្រសើរនៅគ្រប់លើផែនដីយ៉ាងណាទៅ។