1 ទូលបង្គំនឹងច្រៀងពីសេចក្ដីសប្បុរសនិងសេចក្ដីយុត្តិធម៌ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរទ្រង់
2 ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវគ្រប់លក្ខណ៍ដោយប្រាជ្ញាឱកាលណាបានទ្រង់យាងមកឯទូលបង្គំទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់នៅក្នុងផ្ទះទូលបង្គំ
3 ទូលបង្គំនឹងមិនតាំងរបស់អាក្រក់អ្វីនៅចំពោះភ្នែកទូលបង្គំឡើយទូលបង្គំខ្ពើមកិច្ចការរបស់ពួកអ្នកដែលមិនទៀងកិច្ចការទាំងនោះនឹងមិនជាប់នៅក្នុងខ្លួនទូលបង្គំឡើយ
4 ចិត្តវៀចកោងនឹងត្រូវថយចេញពីទូលបង្គំទៅទូលបង្គំមិនព្រមស្គាល់សេចក្ដីអាក្រក់ទេ
5 ឯអ្នកណាដែលបង្កាច់អ្នកជិតខាងខ្លួនដោយសំងាត់នោះទូលបង្គំនឹងបំផ្លាញចេញហើយអ្នកណាដែលមានឫកខ្ពស់ និងចិត្តឆ្មើងឆ្មៃនោះទូលបង្គំនឹងទ្រាំមិនបានឡើយ
6 ឯភ្នែកទូលបង្គំ នឹងនៅលើពួកអ្នកស្មោះត្រង់ក្នុងស្រុកដើម្បីឲ្យគេបាននៅជាមួយនឹងទូលបង្គំវិញអ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់អ្នកនោះឯងនឹងបំរើទូលបង្គំ
7 ឯអ្នកណាដែលប្រព្រឹត្តដោយភូតភរនោះនឹងនៅក្នុងផ្ទះទូលបង្គំមិនបានអ្នកណាដែលពោលកុហកក៏មិនធន់នៅចំពោះមុខទូលបង្គំដែរ
8 រាល់តែព្រឹកទូលបង្គំនឹងបំផ្លាញអស់ពួកមនុស្សអាក្រក់ចេញពីស្រុកទៅដើម្បីនឹងកាត់កាល់អស់ទាំងមនុស្សដែលប្រព្រឹត្តសេចក្ដីទុច្ចរិត ចេញពីទីក្រុងនៃព្រះយេហូវ៉ាបង់។