ទំនុក‌ដំកើង 43 KHOV

1 ឱ​ព្រះ‌អង្គ​អើយ សូម​វិនិច្ឆ័យ​ទូល‌បង្គំហើយ​កាន់​ក្តី​របស់​ទូល‌បង្គំទាស់​នឹង​បណ្តា‌ជន ដែល​មិន​កោត‌ខ្លាច​ដល់​ព្រះឱ​សូម​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​កំភូត ហើយ​ទុច្ចរិត​ផង

2 ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ប្រទាន​កំឡាំង​ដល់​ទូល‌បង្គំហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូល‌បង្គំហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ទៅ​ទាំង​ទុក្ខ​ព្រួយដោយ​ព្រោះ​ការ​សង្កត់‌សង្កិន​នៃ​ពួក​ខ្មាំង​សត្រូវ​ដូច្នេះ

3 ឱ​សូម​ផ្សាយ​ពន្លឺ និង​សេចក្ដី​ពិត ចេញ​មក​នាំ​មុខ​ទូល‌បង្គំដើម្បី​ឲ្យ​បាន​នាំ​ទូល‌បង្គំ​ទៅ​ឯ​ភ្នំ​បរិសុទ្ធហើយ​ក្នុង​ព្រះ‌វិហារ​នៃ​ទ្រង់

4 នោះ​ទូល‌បង្គំ​នឹង​ទៅ​ឯ​អាសនា​នៃ​ព្រះគឺ​ដល់​ព្រះ​ដ៏​ជា​សេចក្ដី​អំណរនិង​ជា​សេចក្ដី​រីក‌រាយ​របស់​ទូល‌បង្គំឱ​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយទូល‌បង្គំ​នឹង​សរសើរ​ដល់​ទ្រង់​ដោយ​ចាប់​ស៊ុង

5 ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្អោនហើយ​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរដល់​ទ្រង់​ទៀតដែល​ទ្រង់​ជា​សេចក្ដី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ។