1 ចូរសរសើរដល់ព្រះយេហូវ៉ាឱសូមអរព្រះគុណដល់ព្រះយេហូវ៉ាដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
2 តើមានអ្នកណាអាចនឹងពណ៌នាពីការខ្លាំងពូកែរបស់ព្រះយេហូវ៉ាឬសំដែងពីសេចក្ដីសរសើររបស់ទ្រង់ទាំងអស់បាន
3 មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ហើយអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិតគ្រប់ពេលគ្រប់វេលា
4 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំនឹងប្រោសទូលបង្គំដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់ដល់រាស្ត្រទ្រង់ឱសូមប្រោសទូលបង្គំ ដោយសេចក្ដីសង្រ្គោះនៃទ្រង់ផង
5 ដើម្បីឲ្យទូលបង្គំបានឃើញសេចក្ដីចំរើននៃពួករើសតាំងរបស់ទ្រង់ឲ្យទូលបង្គំបានរីករាយ ដោយសេចក្ដីអំណនៃរាស្ត្រទ្រង់ហើយឲ្យបានអរព្រឺព្រួច ជាមួយនឹងមរដករបស់ទ្រង់។
6 ៙ យើងខ្ញុំរាល់គ្នាបានធ្វើបាបដូចជាពួកអយ្យកោយើងខ្ញុំដែរក៏បានប្រព្រឹត្តអំពើទុច្ចរិត ហើយធ្វើការអាក្រក់ផង
7 ពួកអយ្យកោយើងខ្ញុំមិនបានពិចារណាយល់ពីការអស្ចារ្យរបស់ទ្រង់នៅស្រុកអេស៊ីព្ទទេក៏មិនបាននឹកចាំពីសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរគេបានបះបោរនៅត្រង់មាត់សមុទ្រវិញគឺជាសមុទ្រក្រហម
8 ទោះបើយ៉ាងនោះ គង់តែទ្រង់បានជួយសង្គ្រោះគេដែរដោយយល់ដល់ព្រះនាមទ្រង់ដើម្បីនឹងធ្វើឲ្យព្រះចេស្តាដ៏ខ្លាំងពូកែរបស់ទ្រង់បានប្រាកដច្បាស់
9 ទ្រង់បានបង្គាប់ដល់សមុទ្រក្រហមសមុទ្រនោះក៏រីងទៅយ៉ាងនោះ ទ្រង់បាននាំគេដើរកាត់ទីជំរៅដូចជាដើរនៅទីគោក
10 ទ្រង់បានជួយឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលស្អប់គេក៏លោះគេឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
11 ទឹកសមុទ្របានហូរគ្របលើពួកតតាំងនឹងគេឥតមាននៅសល់ដល់មួយឡើយ
12 នោះទើបគេបានជឿព្រះបន្ទូលទ្រង់ហើយច្រៀងសរសើរដល់ទ្រង់។
13 ៙ តែមិនយូរប៉ុន្មាន ក៏ភ្លេចកិច្ចការរបស់ទ្រង់ទៅហើយមិនបានរង់ចាំស្តាប់សេចក្ដីដំបូន្មានរបស់ទ្រង់ទេ
14 គឺគេមានចិត្តខ្មួលខ្មាញ់នៅទីរហោស្ថានក៏ល្បងលព្រះនៅទីហួតហែងវិញ
15 ទ្រង់ក៏ព្រមប្រទានតាមសេចក្ដីសំណូមរបស់គេតែទ្រង់ឲ្យមានសេចក្ដីក្រៀមស្ងួតនៅក្នុងចិត្តគេវិញ
16 គេក៏មានសេចក្ដីច្រណែននឹងម៉ូសេនៅក្នុងទីដំឡើងត្រសាលហើយនឹងអើរ៉ុន ដែលជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ាដែរ
17 នោះផែនដីក៏ប្រេះហា ស្រូបយកដាថានទៅហើយគ្របលើអ័ប៊ីរ៉ាម និងពួកគាត់
18 មានភ្លើងឆេះឡើងក្នុងពួកគេអណ្តាតភ្លើងនោះក៏បញ្ឆេះមនុស្សអាក្រក់ទៅ។
19 ៙ គេបានធ្វើរូបកូនគោនៅត្រង់ភ្នំហោរែបហើយបានក្រាបថ្វាយបង្គំចំពោះរូបសិតនោះ
20 គឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេឲ្យបានជារូបដូចគោដែលស៊ីស្មៅវិញ
21 គេបានភ្លេចព្រះដែលជួយសង្គ្រោះគេជាព្រះដែលបានធ្វើការយ៉ាងធំសំបើមនៅស្រុកអេស៊ីព្ទ
22 គឺជាការយ៉ាងអស្ចារ្យនៅស្រុកហាំនិងការគួរស្ញែងខ្លាចនៅត្រង់សមុទ្រក្រហម
23 ដូច្នេះ ទ្រង់បានមានព្រះបន្ទូលថានឹងបំផ្លាញគេបង់ប៉ុន្តែម៉ូសេ ជាអ្នករើសតាំងរបស់ទ្រង់លោកបានឈរនៅចំពោះទ្រង់ ក្នុងដំណើររំលងនោះដើម្បីនឹងបង្វែរសេចក្ដីក្រោធរបស់ទ្រង់ចេញក្រែងទ្រង់បំផ្លាញគេមែន។
24 ៙ អើ គេបានមើលងាយស្រុកដ៏សប្បាយនោះគេមិនបានជឿព្រះបន្ទូលទ្រង់ទេ
25 គឺបានរទូរទាំនៅក្នុងត្រសាលគេវិញឥតស្តាប់តាមព្រះសូរសៀងនៃព្រះយេហូវ៉ាឡើយ
26 ដូច្នេះ ទ្រង់ក៏លើកព្រះហស្តឡើងស្បថនឹងគេថាទ្រង់នឹងឲ្យគេដួលនៅក្នុងទីរហោស្ថាន
27 ហើយថា នឹងឲ្យពូជពង្សគេដួលនៅកណ្តាលអស់ទាំងសាសន៍ ព្រមទាំងកំចាត់កំចាយគេឲ្យទៅនៅពេញពាសក្នុងប្រទេសដទៃទាំងប៉ុន្មាន។
28 ៙ គេក៏បានទៅភ្ជាប់ខ្លួននឹងព្រះបាល-ពេអរហើយបានបរិភោគអស់ទាំងគ្រឿងបូជាដែលថ្វាយដល់រូបព្រះឥតជីវិត
29 គឺយ៉ាងនោះដែលគេបានបណ្តាលឲ្យទ្រង់ខ្ញាល់ដោយសារអំពើរបស់គេហើយមានការប្រហារជីវិតកើតឡើងនៅក្នុងពួកគេ
30 គ្រានោះ ភីនេហាសក៏ក្រោកឡើងសំរេចទោសដល់គេរួចការប្រហារជីវិតនោះក៏អាក់ខានទៅ
31 ការនោះបានរាប់ជាសេចក្ដីសុចរិតដល់ភីនេហាសដរាបដល់គ្រប់ទាំងដំណមនុស្ស ជារៀងរាបតទៅ។
32 ៙ គេក៏បណ្តាលឲ្យទ្រង់ខ្ញាល់ នៅត្រង់ទឹកមេរីបាទៀតការនោះជាហេតុនាំឲ្យម៉ូសេកើតមានទោសដែរដោយព្រោះគេ
33 ដ្បិតគេបានរំអុកដល់ចិត្តលោកហើយបបូរមាត់លោកបាននិយាយឥតបើគិត។
34 ៙ គេក៏មិនបានបំផ្លាញសាសន៍ដទៃទាំងប៉ុន្មានដូចជាព្រះយេហូវ៉ាបានបង្គាប់ដែរ
35 គឺគេបានទៅប្រព្រឹត្តច្របូកច្របល់ជាមួយព្រមទាំងរៀនតាមកិរិយារបស់សាសន៍ដទៃទាំងនោះវិញ
36 ក៏គោរពប្រតិបត្តិដល់រូបព្រះរបស់សាសន៍ដទៃទាំងនោះដែរជាការដែលត្រឡប់ជាអន្ទាក់ដល់គេ
37 អើ គេបានទាំងបូជាថ្វាយនូវកូនប្រុសកូនស្រីគេដល់ពួកអារក្សផង
38 ក៏កំចាយឈាមដែលគ្មានទោសគឺជាឈាមរបស់កូនប្រុសកូនស្រីគេដែលគេបូជាថ្វាយដល់អស់ទាំងរូបព្រះនៅស្រុកកាណានដូច្នេះ ស្រុកក៏ត្រឡប់ជាស្មោកគ្រោកដោយសារឈាម
39 គឺយ៉ាងនោះដែលគេបានធ្វើឲ្យខ្លួនមានសៅហ្មងដោយសារកិរិយារបស់គេ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិតដោយអំពើរបស់គេផង។
40 ៙ ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើងទាស់នឹងរាស្ត្រទ្រង់ហើយទ្រង់ក៏ស្អប់ខ្ពើមពួកដែលជាមរដករបស់ទ្រង់វិញ
41 ទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃហើយពួកអ្នកដែលស្អប់គេ បានគ្រប់គ្រងលើគេវិញ
42 ពួកខ្មាំងសត្រូវបានសង្កត់សង្កិនហើយគេត្រូវចុះចាញ់នៅក្រោមកណ្តាប់ដៃពួកសត្រូវនោះ
43 ទ្រង់បានប្រោសគេឲ្យរួចជាច្រើនដងច្រើនគ្រាប៉ុន្តែសេចក្ដីដំបូន្មានរបស់គេបានទាស់ទទឹងនឹងទ្រង់ហើយគេត្រូវធ្លាក់ទៅជាទាបថោកក្នុងអំពើទុច្ចរិតរបស់គេ
44 ទោះបើយ៉ាងនោះ គង់តែទ្រង់បានទតមើលសេចក្ដីវេទនារបស់គេក្នុងកាលដែលគេអំពាវនាវរកទ្រង់ដែរ
45 ទ្រង់ក៏នឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ចំពោះគេហើយបានប្រែគំនិតទៅដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់
46 ទ្រង់បណ្តាលឲ្យពួកអ្នកដែលដឹកនាំគេទៅជាឈ្លើយត្រឡប់ជាមានសេចក្ដីអាណិតមេត្តាដល់គេវិញ។
47 ៙ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយសូមជួយសង្គ្រោះយើងខ្ញុំផងសូមប្រមូលយើងខ្ញុំពីកណ្តាលពួកសាសន៍ដទៃមកដើម្បីឲ្យយើងខ្ញុំបានលើកដំកើងព្រះនាមបរិសុទ្ធនៃទ្រង់ព្រមទាំងយកការសរសើរដល់ទ្រង់ទុកជាសេចក្ដីអំណររបស់យើងខ្ញុំផង។
48 ៙ សូមសរសើរដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលចាប់តាំងពីអស់កល្បរៀងទៅដល់អស់កល្បជានិច្ចត្រូវឲ្យបណ្តាជនទាំងឡាយពោលថា អាម៉ែនចូរលើកដំកើងព្រះយេហូវ៉ាចុះ។