1 ទូលបង្គំស្រែកទូលដល់ព្រះយេហូវ៉ាដោយសំឡេងនៃទូលបង្គំគឺដោយសំឡេងរបស់ទូលបង្គំដែលទូលបង្គំទូលអង្វរដល់ព្រះយេហូវ៉ា
2 ទូលបង្គំបង្ហូរសេចក្ដីទំនួញរបស់ទូលបង្គំចេញនៅចំពោះទ្រង់ហើយក្រាបទូលពីសេចក្ដីទុក្ខលំបាករបស់ទូលបង្គំនៅចំពោះទ្រង់ដែរ
3 កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួននោះទ្រង់បានស្គាល់ផ្លូវច្រករបស់ទូលបង្គំគេបានដាក់អន្ទាក់លាក់កំបាំងក្នុងផ្លូវដែលទូលបង្គំដើរ
4 សូមទតទៅខាងស្តាំមើលដ្បិតគ្មានអ្នកណាស្គាល់ទូលបង្គំសោះគ្រប់ទាំងទីពឹងបានបាត់ពីទូលបង្គំចេញហើយឥតមានអ្នកណារវល់នឹងព្រលឹងទូលបង្គំឡើយ
5 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ទូលបង្គំបានពោលថា ទ្រង់ជាទីពឹងរបស់ទូលបង្គំគឺជាចំណែកនៃទូលបង្គំនៅក្នុងស្ថានរបស់មនុស្សរស់នេះ
6 សូមប្រុងស្តាប់ពាក្យអំពាវនាវរបស់ទូលបង្គំដ្បិតទូលបង្គំត្រូវទាបថោកណាស់ហើយសូមប្រោសឲ្យរួចពីពួកអ្នកដែលបៀតបៀនទូលបង្គំដ្បិតគេខ្លាំងជាងទូលបង្គំ
7 សូមនាំព្រលឹងទូលបង្គំចេញពីគុកទៅដើម្បីឲ្យបានអរព្រះគុណដល់ព្រះនាមទ្រង់ពួកមនុស្សសុចរិតនឹងព័ទ្ធទូលបង្គំជុំវិញពីព្រោះទ្រង់នឹងប្រោសទូលបង្គំយ៉ាងល្អជាបរិបូរ។