ទំនុក‌ដំកើង 54 KHOV

សូម​រក​យុត្តិ‌ធម៌​ឲ្យ​ទូល‌បង្គំ​ផង

ទំនុក​ជា​សេចក្ដី​បង្រៀន​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​នៅ​វេលា​ដែល​ពួក​ស៊ីភ​បាន​មក​ទូល​ស្តេច​សូល​ថា ដាវីឌ​ពួន​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ សំរាប់​ឲ្យ​មេ​ភ្លេង​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។

1 ឱ​ព្រះ‌អង្គ​អើយ សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំដោយ‌សារ​ព្រះ‌នាម​ទ្រង់ហើយ​វិនិច្ឆ័យ​ទូល‌បង្គំ ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់

2 ឱ​ព្រះ‌អង្គ​អើយសូម​ស្តាប់​សេចក្ដី​ដែល​ទូល‌បង្គំ​អធិស្ឋានសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​វាចា​របស់​ទូល‌បង្គំ​ផង

3 ដ្បិត​មាន​មនុស្ស​ដទៃលើក​គ្នា​ឡើង​ទាស់​នឹង​ទូល‌បង្គំហើយ​ពួក​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូល‌បង្គំគេ​មិន​បាន​តាំង​ព្រះ​នៅ​មុខ​គេ​ឡើយ។ –បង្អង់

4 ៙ មើល ព្រះ​ទ្រង់​ជា​ជំនួយ​នៃ​ទូល‌បង្គំព្រះ‌អម្ចាស់​ទ្រង់​គង់​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ទប់‌ទល់ព្រលឹង​នៃ​ទូល‌បង្គំ

5 ទ្រង់​នឹង​សង​សេចក្ដី​អាក្រក់​របស់​ពួក​ខ្មាំង​សត្រូវទូល‌បង្គំ​ទៅ​លើ​គេ​វិញសូម​បំផ្លាញ​គេ​ដោយ​នូវ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់

6 ទូល‌បង្គំ​នឹង​យក​ដង្វាយ​ស្ម័គ្រ​ពី​ចិត្តមក​បូជា​ថ្វាយ​ដល់​ទ្រង់ឱ​ព្រះ‌យេហូវ៉ា​អើយទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ដ្បិត​ព្រះ‌នាម​ទ្រង់​ល្អ​វិសេស

7 ពី​ព្រោះ​ទ្រង់​បាន​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​វេទនាភ្នែក​ទូល‌បង្គំ​បាន​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​ខ្មាំងសត្រូវ​របស់​ទូល‌បង្គំ​ហើយ។