ទំនុក‌ដំកើង 100 KHOV

ចូរ​គោរព​បំរើ​ព្រះ​ដោយ​ចិត្ត​រីក‌រាយ

ទំនុក​សំរាប់​អរ​ព្រះ‌គុណ។

1 ម្នាល បណ្តា‌ជន​នៅ​ផែនដី​អើយចូរ​ឡើង​សំឡេង​ដោយ​អំណរ​ថ្វាយព្រះ‌យេហូវ៉ា

2 ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ដោយ​អរ​សប្បាយឲ្យ​ចូល​មក​នៅ​ចំពោះ​ទ្រង់ ដោយ​ច្រៀង​ចំរៀង​ចុះ

3 ត្រូវ​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះគឺ​ទ្រង់​ដែល​បាន​បង្កើត​យើង​ខ្ញុំ យើង​ខ្ញុំ​ជា​របស់​ផង​ទ្រង់យើង​ខ្ញុំ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀមនៅ​ទី​គង្វាល​របស់​ទ្រង់

4 ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ទ្រង់ ដោយ​ពោល​ពាក្យ​អរ​ព្រះ‌គុណហើយ​ចូល​ទៅ​ក្នុង​ទីលាន​ទ្រង់ ដោយ​បទ​សរសើរចូរ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​សរសើរ​ព្រះ‌នាម​ទ្រង់​ចុះ

5 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អសេចក្ដី​សប្បុរស​នៃ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជានិច្ចហើយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ។