ទំនុក‌ដំកើង 110 KHOV

ព្រះ‌ករុណា​ជា​សង្ឃ​អស់‌កល្ប​តរៀង​ទៅ

ទំនុក​នៃ​ស្តេច​ដាវីឌ។

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូលដល់​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ថាចូរ​ឲ្យ​ឯង​អង្គុយ​នៅ​ខាង​ស្តាំ​អញទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯងឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង

2 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សន្ធឹង​ដំបង​នៃ​ព្រះ‌ចេស្តា​ឯងចេញ​ពី​ក្រុង​ស៊ីយ៉ូនឲ្យ​ឯង​គ្រប់‌គ្រង​នៅ​កណ្តាល​ពួក​ខ្មាំង​សត្រូវ​ផង

3 រាស្ត្រ​របស់​ឯង​គេ​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្តនៅ​ថ្ងៃ​ដែល​ឯង​ដំរៀប​ក្បួន​ទ័ព​ដ៏​ប្រដាប់ដោយ​គ្រឿង​បរិសុទ្ធពួក​កំឡោះ​របស់​ឯង នឹង​បាន​ដូច​ជា​ទឹក​សន្សើមដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចូស‌កាល​មក

4 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​ហើយ ថា​ឯង​ជា​សង្ឃនៅ​អស់‌កល្ប‌ជានិច្ចតាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែកទ្រង់​នឹង​មិន​ប្រែ​ព្រះ‌ហឫ‌ទ័យ​ឡើយ

5 ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ខាង​ស្តាំ​ឯងទ្រង់​នឹង​វាយ​លំអិត​ស្តេច​ទាំង​ប៉ុន្មាននៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់

6 ទ្រង់​នឹង​ជំនុំ‌ជំរះ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ឲ្យ​មាន​ពេញ​ដោយ​សាក‌សពទ្រង់​នឹង​វាយ​បំបែក​ក្បាល​នៃ​នគរ​ជា​ច្រើន

7 ទ្រង់​នឹង​សោយ​ទឹក​ពី​ជ្រោះ​តាម​ផ្លូវដូច្នេះ ទ្រង់​នឹង​បាន​ងើប​ព្រះ‌សិរ​ឡើង។