ទំនុក‌ដំកើង 45 KHOV

ចំរៀង​នៅ​ពេល​ព្រះ‌រាជា​រៀប​អភិសេក

ទំនុក​របស់​កូន​ចៅ​កូរេ ដែល​លើក​តាម​បទ «ផ្កា​ឈូក» សំរាប់​មេ​ភ្លេង ជា​ចំរៀង​ពី​សេចក្ដី​ស្រឡាញ់។

1 ចិត្ត​របស់​ខ្ញុំ​ពេញ​ហៀរ​ដោយ​សេចក្ដី​ដ៏​ល្អគឺ​ខ្ញុំ​និយាយ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​និពន្ធពី​ដំណើរ​មហា‌ក្សត្រអណ្តាត​ខ្ញុំ​ជា​ស្លាប​ប្រកា​នៃ​អ្នក​តែង​រឿង​យ៉ាង​ជំនាញ។

2 ៙ ទ្រង់​ព្រះ‌ករុណា​ល្អ​វិសេស​ជាង​អស់​ទាំង​ពួក​មនុស្សព្រះ‌រឹម​ទ្រង់​ប្រកប​ដោយ​ព្រះ‌គុណហេតុ​នោះ​បាន​ជា​ព្រះ​បាន​ប្រទាន​ពរ​ដល់​ទ្រង់ជា​ដរាប​ត​ទៅ

3 ឱ​ព្រះ‌ករុណា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​អើយសូម​ក្រវាត់​ដាវ​ជាប់​នៅ​ត្រគាក​ទ្រង់ទុក​ជា​គ្រឿង​លំអ និង​សក្តិ‌យស​នៃ​ទ្រង់​ផង

4 រួច​ជិះ​ទៅ ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់មាន​ទាំង​ជ័យ‌ជំនះ​ផងដើម្បី​ការ‌ពារ​សេចក្ដី​ពិត សេចក្ដី​សុភាព នូវ​សេចក្ដី​សុចរិតនោះ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​នឹង​បង្រៀន​ទ្រង់ពី​ការ​ដែល​គួរ​កោត‌ខ្លាច

5 ព្រួញ​ទ្រង់​មុត​ឆៀប​ដល់​បេះ‌ដូង​របស់​ពួក​ខ្មាំង​សត្រូវ​នៃព្រះ‌ករុណាសាសន៍​ទាំង​ប៉ុន្មាន​នឹង​ដួល​ចុះ​នៅ​ក្រោម​ទ្រង់។

6 ៙ ឱ​ព្រះ‌អង្គ​អើយ បល្ល័ង្ក​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្បជានិច្ច​រៀង‌រាប​ត​ទៅឯ​ព្រះ​ដំបង​ពេជ្រ​របស់​រាជ្យ​ទ្រង់ នោះ​ជា​ដំបង​សុចរិត

7 ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​ការ​ទុច្ចរិតហេតុ​នោះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ទ្រង់បាន​ចាក់​ប្រេង​ថ្វាយ​ទ្រង់ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ​សាទរលើស​ជាង​ពួក​សំឡាញ់​នៃ​ទ្រង់

8 ព្រះ‌ពស្ត្រ​ទ្រង់​ផ្សាយ​ក្លិន​ក្រអូប ដោយ​ជ័រ​ល្វីង‌ទេសក្រឹស្នា និង​កំញានមាន​ឮ​សូរ​ភ្លេង ចេញ​ពី​ដំណាក់​ភ្លុកបណ្តាល​ឲ្យ​ទ្រង់​សប្បាយ​ឡើង

9 មាន​បុត្រី​ស្តេច នៅ​ក្នុង​ពួក​ស្ត្រី​ជាន់​ខ្ពស់​របស់​ទ្រង់ឯ​អគ្គ‌មហេសី​ព្រះ‌នាង​គង់​នៅ​ខាង​ស្តាំ​ទ្រង់ប្រដាប់​ដោយ​គ្រឿង​មាស​ពី​ស្រុក​អូភារ។

10 ៙ កូន​ស្រី​អើយ ចូរ​ស្តាប់ ហើយ​ពិចារណាចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះចូរ​ភ្លេច​សាសន៍​ឯង និង​ផ្ទះ​ឪពុក​ឯង​ទៅ

11 នោះ​ស្តេច​ទ្រង់​នឹង​គ្រាប់​ព្រះ‌ទ័យដោយ​សេចក្ដី​លំអរ​របស់​ឯងដ្បិត​ទ្រង់​ជា​ចៅ‌ហ្វាយ​ឯង ដូច្នេះ​ត្រូវ​កោត‌ខ្លាច​ដល់​ទ្រង់

12 ឯ​បុត្រី​ក្រុង​ទីរ៉ុស​នាង​នឹង​នៅ​ទី​នោះទាំង​ថ្វាយ​ដង្វាយ​ផងពួក​អ្នក​មាន​ក្នុង​បណ្តា‌ជននឹង​មក​រក​ពឹង​គុណ​នៃ​ឯង​ដែរ

13 ឯ​បុត្រី​នៃ​ស្តេច ដែល​នៅ​ក្នុង​ដំណាក់នាង​មាន​សេចក្ដី​រុងរឿងព្រះ‌ភូសា​របស់​នាង​ចំរុះ​ដោយ​មាស។

14 ៙ គេ​នឹង​នាំ​នាង​មក​ថ្វាយ​ព្រះ‌ករុណាប្រដាប់​ដោយ​ព្រះ‌ភូសា​ប៉ាក់ឯ​ពួក​ព្រហ្មចារី ជា​ភឿន​ដែល​ដង្ហែ​នាង​មកនោះ​នឹង​មក​ឯ​ទ្រង់​ដែរ

15 នឹង​មាន​អ្នក​នាំ​គេ​ចូល​មក​ក្នុង​ព្រះ‌រាជ‌ដំណាក់ដោយ​មាន​សេចក្ដី​រីក‌រាយ​សប្បាយ។

16 ៙ នោះ​នាង​នឹង​បាន​ព្រះ‌រាជ​បុត្រ​ជំនួស​ឪពុកហើយ​នាង​នឹង​តាំង​ព្រះ‌រាជ​បុត្រ​ទាំង​នោះ ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​នៅ​គ្រប់​លើ​ផែនដី

17 អញ​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​រឭក​នឹក​ចាំ​ពី​ឈ្មោះ​ឯងនៅ​គ្រប់​ទាំង​ដំណ​មនុស្ស​ត​ទៅហេតុ​នោះ អស់​ទាំង​សាសន៍​នឹង​សរសើរ​ដល់​ឯងនៅ​អស់‌កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ។