ទំនុក‌ដំកើង 128 KHOV

សុភមង្គល​របស់​អ្នក​គោរព​កោត‌ខ្លាច​ព្រះ

ទំនុក​ច្រៀង​តាម​ថ្នាក់។

1 មាន​ពរ​ហើយ​អស់​អ្នក​ដែលកោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ាជា​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ទ្រង់

2 ដ្បិត​ឯង​នឹង​បាន​បរិភោគ​ផល​នៃ​កំឡាំង​ដៃ​ឯងឯង​នឹង​បាន​សប្បាយ ហើយ​នឹង​មាន​សេចក្ដី​សុខ​ផង

3 ប្រពន្ធ​ឯង​នឹង​បាន​ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្លែដែល​ដាំ​នៅ​ក្នុង​ទីធ្លា​នៃ​ផ្ទះ​ឯងកូន​ឯង​ទាំង​ប៉ុន្មាន នឹង​បាន​ដូច​ជា​ដើម​អូលីវ​នៅ​ជុំវិញ​តុរបស់​ឯង

4 មើល មនុស្ស​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ានឹង​បាន​ពរ​យ៉ាង​នោះ​ហើយ

5 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង​ពី​ក្រុង​ស៊ីយ៉ូន​មកហើយ​ឯង​នឹង​បាន​ឃើញ​សេចក្ដី​ល្អដែល​ផ្សាយ​មក​លើ​ក្រុង​យេរូ‌សាឡិមដរាប​ដល់​អស់​មួយ​ជីវិត​ឯង

6 អើ ឯង​នឹង​បាន​ឃើញ​ចៅ​របស់​ឯង​ដែរសូម​ឲ្យ​មាន​សេចក្ដី​សុខ​គ្រប​លើសាសន៍​អ៊ីស្រា‌អែល​ផង។