ទំនុក‌ដំកើង 150 KHOV

ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល​សរសើរ‌ដំកើង​ព្រះ!

1 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាចូរ​សរសើរ​ដល់​ព្រះ នៅ​ក្នុង​ទី​បរិសុទ្ធរបស់​ទ្រង់ចូរ​សរសើរ​ដល់​ទ្រង់ នៅ​ចន្លោះ​អាកាសជា​ទី​សំដែង​ព្រះ‌ចេស្តា​ទ្រង់

2 ចូរ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ចូរ​សរសើរ​ដល់​ទ្រង់ ឲ្យ​សម​នឹង​សណ្ឋាន​ដ៏​ធំ​ប្រសើររបស់​ទ្រង់

3 ចូរ​សរសើរ​ទ្រង់​ដោយ​សូរ​ត្រែចូរ​សរសើរ​ដល់​ទ្រង់​ដោយ​ដេញ​ពិណនិង​ចាប់​ស៊ុង

4 ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​វាយ​ក្រាប់ហើយ​លោត‌កញ្ឆេងចូរ​សរសើរ​ទ្រង់​ដោយ​ប្រដាប់​មាន​ខ្សែ ហើយ​នឹង​ខ្លុយ

5 ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​វាយ​ឈឹង​ឲ្យ​ឮ​រងំចូរ​សរសើរ​ទ្រង់​ដោយ​វាយ​ឈឹង​ឮ​សូរ​រំពង

6 គួរ​ឲ្យ​ជីវិត​ទាំង‌ឡាយ​ដែល​មាន​ដង្ហើមបាន​សរសើរ​ដល់​ព្រះ‌យេហូវ៉ាចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។:៚