ទំនុក‌ដំកើង 137 KHOV

យើង​ស្រណោះ​ក្រុង​ស៊ីយ៉ូន

1 យើង​បាន​អង្គុយ​ចុះនៅ​មាត់​ទន្លេ​ស្រុក​បាប៊ីឡូនអើ យើង​បាន​យំ ដោយ​នឹក​រឭក​ដល់​ក្រុង​ស៊ីយ៉ូន

2 យើង​បាន​ពាក់​ព្យួរ​ស៊ុង​របស់​យើង​នៅ​ដើម​ចាកនា​កណ្តាល​ស្រុក​នោះ

3 ដ្បិត​នៅ​ទី​នោះ ពួក​អ្នក​ដែល​នាំ​យើង​ទៅ​ជា​ឈ្លើយគេ​បង្ខំ​ឲ្យ​យើង​ច្រៀង​បទគឺ​ពួក​អ្នក​ដែល​បំផ្លាញ​យើងគេ​ឲ្យ​យើង​លេង ឲ្យ​គេ​បាន​អរ​សប្បាយដោយ​ពាក្យ​ថា ចូរ​ច្រៀង​បទ​១​របស់​ក្រុង​ស៊ីយ៉ូន​មកឲ្យ​យើង​ស្តាប់​មើល

4 តែ​យើង​នឹង​ច្រៀង​បទ​នៃ​ព្រះ‌យេហូវ៉ានៅ​ក្នុង​ប្រទេស​ដទៃ​ដូច​ម្តេច​បាន

5 ឱ​ក្រុង​យេរូ‌សាឡិម​អើយ បើ​សិន​ជា​ខ្ញុំ​ភ្លេច​ឯងនោះ​សូម​ឲ្យ​ដៃ​ស្តាំ​ខ្ញុំ​ភ្លេច​ថ្វី‌ដៃ​ទៅ​ផង

6 បើ​សិន​ជា​ខ្ញុំ​មិន​រឭក​ដល់​ឯងគឺ​បើ​ខ្ញុំ​មិន​ចូល​ចិត្ត​នឹង​ក្រុង​យេរូ‌សាឡិមជា​ជាង​សេចក្ដី​អំណរ​យ៉ាង​សំខាន់​របស់​ខ្ញុំនោះ​សូម​ឲ្យ​អណ្តាត​ខ្ញុំ​ជាប់​នៅ​ក្រអូម‌មាត់​ចុះ

7 ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ទ្រង់​នឹក​ចាំ​ពី​ពួក​ជន‌ជាតិ​អេដំម​ថានៅ​ថ្ងៃ​លំបាក​នៃ​ក្រុង​យេរូ‌សាឡិម នោះ​គេ​បាន​ស្រែក​ថាចូរ​រំលំ​វា ចូរ​រំលំ​វា​ទៅ រហូត​ដល់​ឫស​ជញ្ជាំង​ផង

8 ឱ​កូន​ស្រី​នៃ​បាប៊ីឡូន​អើយ ឯង​នឹង​ត្រូវ​បំផ្លាញ​ហើយសប្បាយ​ហើយ អ្នក​ណា​ដែល​សង​ដល់​ឯងតាម​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​នឹង​យើង

9 សប្បាយ​ហើយ អ្នក​ណា​ដែល​នឹង​ចាប់​កូន​តូច​របស់​ឯងទៅ​បោក​នឹង​ថ្ម​ផង។