1 ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយកាលណាទូលបង្គំអំពាវនាវនោះសូមទ្រង់មានព្រះបន្ទូលឆ្លើយមកវេលាណាដែលទូលបង្គំបានកើតមានសេចក្ដីចង្អៀតនោះទ្រង់តែងបន្ធូរឲ្យបានទូលាយវិញដូច្នេះ សូមមេត្តាប្រោសដល់ទូលបង្គំហើយស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំផង
2 ៙ ឱពួកមនុស្សជាតិអើយតើឯងរាល់គ្នានឹងធ្វើឲ្យកិត្តិយសរបស់អញ ក្លាយប្រែទៅជាអាប់យស ដល់កាលណាទៀតតើនឹងស្រឡាញ់ការឥតប្រយោជន៍ ហើយស្វែងរកសេចក្ដីភូតភរ ដល់កាលណាទៀត។ បង្អង់
3 ៙ ប៉ុន្តែត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់បានញែកមនុស្សដែលកោតខ្លាចដល់ទ្រង់ចេញ ទុកសំរាប់ទ្រង់ព្រះយេហូវ៉ាទ្រង់នឹងស្តាប់ ក្នុងកាលដែលអញអំពាវនាវដល់ទ្រង់
4 ដូច្នេះ ចូរមានចិត្តញ័រចុះ តែកុំឲ្យធ្វើបាបឡើយចូររំពឹងគិតនៅក្នុងចិត្ត ក្នុងកាលដែលដេកលើដំណេកហើយនៅស្ងៀមចុះ។ បង្អង់
5 ចូរថ្វាយគ្រឿងបូជានៃសេចក្ដីសុចរិតហើយទុកចិត្តដល់ព្រះយេហូវ៉ាចុះ
6 មានមនុស្សជាច្រើនដែលនិយាយថាតើអ្នកណានឹងសំដែងឲ្យយើងឃើញសេចក្ដីល្អឱព្រះយេហូវ៉ាអើយសូមទ្រង់ប្រោសឲ្យរស្មីនៃព្រះភក្ត្រទ្រង់ បានភ្លឺមកលើយើងខ្ញុំរាល់គ្នា
7 ទ្រង់បានប្រោសឲ្យចិត្តទូលបង្គំមានសេចក្ដីអំណរលើសជាងពួកទាំងនោះ ក្នុងកាលដែលស្រូវនិងទឹកទំពាំងបាយជូររបស់គេបានសំបូរផង
8 ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្ដីស្ងប់ដ្បិតឱព្រះយេហូវ៉ាអើយ មានតែទ្រង់ទេ ដែលប្រោសឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន។