ទំនុក‌ដំកើង 87 KHOV

ក្រុង​ស៊ីយ៉ូន ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង

ទំនុក​ជា​បទ​ចំរៀង​របស់​កូន​ចៅ​កូរេ។

1 ព្រះ‌យេហូវ៉ា​បាន​តាំង​ទី​លំនៅ​របស់​ទ្រង់នៅ​លើ​ភ្នំ​បរិសុទ្ធ

2 ទ្រង់​ស្រឡាញ់​អស់​ទាំង​ទ្វារ​ក្រុង​ស៊ីយ៉ូនជា​ជាង​អស់​ទាំង​ទី​អាស្រ័យ​របស់​យ៉ាកុប

3 ឱ​ទី​ក្រុង​របស់​ព្រះ‌អង្គ​អើយគេ​ថ្លែង​ប្រាប់​សេចក្ដី​ឧត្តុង្គ‌ឧត្តម​ពី​ឯង។–បង្អង់

4 ៙ អញ​នឹង​ដំណាល​ពី​រ៉ាហាប ហើយ​ពី​បាប៊ីឡូនទុក​ជា​ពួក​ដែល​ស្គាល់​អញនុ៎ះ​ន៍ សាសន៍​ភីលីស្ទីន សាសន៍​ទីរ៉ុសនិង​សាសន៍​អេធីយ៉ូពី​ដែរគឺ​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​ដែល​គេ​បាន​កើត​មក

5 អើ គេ​នឹង​និយាយ​ពី​ក្រុង​ស៊ីយ៉ូន​ថា អ្នក​នេះ​១ អ្នក​នោះ​១បាន​កើត​នៅ​ក្រុង​នោះហើយ​គឺ​ព្រះ​ដ៏​ខ្ពស់​បំផុត​ដែល​នឹង​តាំង​ឲ្យ​មាំ‌មួន​ដែរ

6 កាល​ណា​ព្រះ‌យេហូវ៉ា​ទ្រង់​ចុះ​បញ្ជី​អស់​ទាំង​សាសន៍នោះ​ទ្រង់​នឹង​រាប់​ថា អ្នក​នោះ​បាន​កើត​នៅ​ក្រុង​នោះ​ឯង។ –បង្អង់

7 ហើយ​ពួក​អ្នក​ចំរៀង និង​ពួក​អ្នក​លេង​ភ្លេង គេ​នឹង​ថាអស់​ទាំង​ដើម​ហេតុ​នៃ​ខ្ញុំ​នៅ​ក្នុង​ឯង​ដែរ។