ទំនុក‌ដំកើង 101:1-7 KHOV

1 ទូល‌បង្គំ​នឹង​ច្រៀង​ពី​សេចក្ដី​សប្បុរសនិង​សេចក្ដី​យុត្តិ‌ធម៌ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់

2 ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​តាម​ផ្លូវ​គ្រប់​លក្ខណ៍​ដោយ​ប្រាជ្ញាឱ​កាល​ណា​បាន​ទ្រង់​យាង​មក​ឯ​ទូល‌បង្គំទូល‌បង្គំ​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ទៀង​ត្រង់​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ

3 ទូល‌បង្គំ​នឹង​មិន​តាំង​របស់​អាក្រក់​អ្វីនៅ​ចំពោះ​ភ្នែក​ទូល‌បង្គំ​ឡើយទូល‌បង្គំ​ខ្ពើម​កិច្ច‌ការ​របស់​ពួក​អ្នក​ដែល​មិន​ទៀងកិច្ច‌ការ​ទាំង​នោះ​នឹង​មិន​ជាប់​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ឡើយ

4 ចិត្ត​វៀច​កោង​នឹង​ត្រូវ​ថយ​ចេញ​ពី​ទូល‌បង្គំ​ទៅទូល‌បង្គំ​មិន​ព្រម​ស្គាល់​សេចក្ដី​អាក្រក់​ទេ

5 ឯ​អ្នក​ណា​ដែល​បង្កាច់​អ្នក​ជិត​ខាង​ខ្លួន​ដោយ​សំងាត់នោះ​ទូល‌បង្គំ​នឹង​បំផ្លាញ​ចេញហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ និង​ចិត្ត​ឆ្មើង‌ឆ្មៃនោះ​ទូល‌បង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ

6 ឯ​ភ្នែក​ទូល‌បង្គំ នឹង​នៅ​លើ​ពួក​អ្នក​ស្មោះ‌ត្រង់​ក្នុង​ស្រុកដើម្បី​ឲ្យ​គេ​បាន​នៅ​ជា​មួយ​នឹង​ទូល‌បង្គំ​វិញអ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់អ្នក​នោះ​ឯង​នឹង​បំរើ​ទូល‌បង្គំ

7 ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ភូត‌ភរនោះ​នឹង​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​មិន​បានអ្នក​ណា​ដែល​ពោល​កុហក​ក៏​មិន​ធន់​នៅ​ចំពោះ​មុខ​ទូល‌បង្គំ​ដែរ