ទំនុក‌ដំកើង 102:13-19 KHOV

13 ទ្រង់​នឹង​ក្រោក​ឡើង ហើយ​មាន​សេចក្ដី​មេត្តា‌ករុណាដល់​ក្រុង​ស៊ីយ៉ូនដ្បិត​ដល់​វេលា​ហើយ ដែល​គួរ​ប្រោស​មេត្តា​ដល់​ទី​ក្រុងអើ ពេល​កំណត់​បាន​មក​ដល់​ហើយ

14 ពី​ព្រោះ​ពួក​អ្នក​បំរើ​ទ្រង់​គេ​អាល័យ​ដល់​អស់​ទាំង​ថ្មហើយ​ក៏​ស្តាយ​ស្រណោះ​ដល់​ធូលី​ដី​នៃ​ទី​ក្រុង

15 យ៉ាង​នោះ ពួក​សាសន៍​ដទៃ​នឹង​កោត‌ខ្លាចដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ាហើយ​អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​ក្រែង​ខ្លាចដល់​សិរី‌ល្អ​នៃ​ទ្រង់

16 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញហើយ​នឹង​លេច​មក​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់

17 ទ្រង់​តែង‌តែ​ទទួល​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​វេទនាឥត​ដែល​មើល‌ងាយ​ចំពោះ​ពាក្យ​សូម​អង្វរ​របស់​គេ​ឡើយ

18 សេចក្ដី​នេះ​នឹង​បាន​កត់​ទុក​សំរាប់​ដំណ​មនុស្សជាន់​ក្រោយឲ្យ​បណ្តា​មនុស្ស​ដែល​នឹង​កើត​ឡើងបាន​សរសើរ‌ដំកើង​ដល់​ព្រះ‌យេហូវ៉ា

19 ដ្បិត​ទ្រង់​បាន​ក្រឡេក​ទត​ពី​ជាន់​ខ្ពស់​នៃ​ទី​បរិសុទ្ធ​ទ្រង់គឺ​ព្រះ‌យេហូវ៉ា​បាន​ទត​ពី​ស្ថាន‌សួគ៌​មកពិចារណា​មើល​ផែនដី