ទំនុក‌ដំកើង 103:18-22 KHOV

18 គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា​ទ្រង់និង​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ទ្រង់ដើម្បី​នឹង​ប្រព្រឹត្ត​តាម

19 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់​នៅ​លើ​ស្ថាន‌សួគ៌ហើយ​រាជ្យ​ទ្រង់​ក៏​គ្រប់‌គ្រង​លើ​ទាំង​អស់

20 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា អស់​ពួក​ទេវតារបស់​ទ្រង់​អើយ ជា​អ្នក​ដែល​មាន​ឥទ្ធិ‌ឫទ្ធិ​ខ្លាំងហើយ​ក៏​ប្រតិ‌បត្តិ​តាម​បង្គាប់​ទ្រង់ដោយ​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌បន្ទូល​ទ្រង់

21 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា អស់​ពួក​ពល‌បរិវាររបស់​ទ្រង់​អើយជា​ពួក​អ្នក​បំរើ​ទ្រង់​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ

22 អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​អើយចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ានៅ​គ្រប់​ទី​កន្លែង​ដែល​ទ្រង់​មាន​អំណាចព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។