23 ឯមនុស្សគេចេញមកឯកិច្ចធុរៈរបស់ខ្លួនហើយក៏ធ្វើការដរាបដល់ល្ងាច
24 ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញាផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត
25 នុ៎ះន៍ សមុទ្រដ៏ធំ ហើយទូលាយនៅក្នុងទឹកនោះមានរបស់រវើកឥតគណនាជាសត្វទាំងតូចទាំងធំ
26 ក៏មាននាវាបើកទៅមកហើយមានសត្វធំសំបើម ដែលទ្រង់បានបង្កើតឲ្យលេងក្នុងទឹក
27 គ្រប់សត្វទាំងនោះសង្ឃឹមចាំតែទ្រង់ឲ្យទ្រង់បានប្រទានចំណីដល់វាតាមត្រូវពេល
28 ទ្រង់ក៏ប្រទានឲ្យ ហើយវាទទួលយកកាលទ្រង់លាព្រះហស្តទៅនោះវាបានឆ្អែតដោយរបស់ល្អ
29 កាលទ្រង់លាក់ព្រះភក្ត្រ នោះវាបានថប់ព្រួយវិញកាលទ្រង់ដកយកដង្ហើមចេញ នោះវាក៏ស្លាប់ហើយត្រឡប់ទៅជាធូលីដីវិញ