ទំនុក‌ដំកើង 105:1-5 KHOV

1 ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ាហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ចូរ​សំដែង​ពី​អស់​ទាំង​ការ​របស់​ទ្រង់នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន

2 ចូរ​ច្រៀង​ថ្វាយ​ទ្រង់ ចូរ​ច្រៀង​សរសើរ​ដល់​ទ្រង់​ចុះឲ្យ​គិត​រំពឹង​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់

3 ចូរ​យក​ព្រះ‌នាម​បរិសុទ្ធ​របស់​ទ្រង់​ជា​ទី​អំណរ​ព្រឺ‌ព្រួច​ចុះត្រូវ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ាមាន​ចិត្ត​រីក‌រាយ​ឡើង

4 ចូរ​រក​ព្រះ‌យេហូវ៉ា និង​ព្រះ‌ចេស្តា​របស់​ទ្រង់ចូរ​រក​ព្រះ‌ភក្ត្រ​ទ្រង់​ជានិច្ច

5 ត្រូវ​ឲ្យ​នឹក​ចាំ​ពី​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើហើយ​ពី​ការ​ចំឡែក និង​បញ្ញត្ត​ទាំង​ប៉ុន្មានដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក