ទំនុក‌ដំកើង 105:23-29 KHOV

23 ឯ​អ៊ីស្រា‌អែល​ក៏​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរគឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ហាំ

24 ព្រះ​ទ្រង់​ក៏​ចំរើន​រាស្ត្រ​ទ្រង់​ឲ្យ​ច្រើន​ឡើង​ក្រៃលែងព្រម​ទាំង​ឲ្យ​មាន​កំឡាំង​លើស​ជាង​ពួកដែល​តតាំង​នឹង​គេ​ផង

25 ទ្រង់​បាន​បំផ្លាស់​បំប្រែ​ចិត្ត​សាសន៍​នោះឲ្យ​ស្អប់​ដល់​រាស្ត្រ​ទ្រង់​វិញឲ្យ​គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ចំពោះ​ពួក​បំរើ​ទ្រង់

26 រួច​ទ្រង់​ចាត់​ប្រើ​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់និង​អើរ៉ុន ដែល​ទ្រង់​បាន​រើស​យក

27 លោក​ទាំង​២​នោះ​ក៏​សំដែង​ទី​សំគាល់​របស់​ទ្រង់នៅ​កណ្តាល​សាសន៍​នោះនិង​ការ​យ៉ាង​អស្ចារ្យ​នៅ​ក្នុង​ស្រុក​របស់​ហាំ

28 ទ្រង់​ចាត់​ប្រើ​សេចក្ដី​ងងឹត​មក​បណ្តាល​ឲ្យ​ស្រុក​ងងឹត​ទៅលោក​មិន​បាន​ទទឹង​នឹង​ព្រះ‌បន្ទូល​របស់​ទ្រង់​ទេ

29 ទ្រង់​ក៏​ធ្វើ​ឲ្យ​ទឹក​នៅ​ស្រុក​គេ​ត្រឡប់​ទៅ​ជា​ឈាមហើយ​ឲ្យ​ត្រី​ទាំង​អស់​ស្លាប់​ទៅ