1 ចូរសរសើរដល់ព្រះយេហូវ៉ាឱសូមអរព្រះគុណដល់ព្រះយេហូវ៉ាដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
2 តើមានអ្នកណាអាចនឹងពណ៌នាពីការខ្លាំងពូកែរបស់ព្រះយេហូវ៉ាឬសំដែងពីសេចក្ដីសរសើររបស់ទ្រង់ទាំងអស់បាន
3 មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ហើយអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិតគ្រប់ពេលគ្រប់វេលា
4 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំនឹងប្រោសទូលបង្គំដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់ដល់រាស្ត្រទ្រង់ឱសូមប្រោសទូលបង្គំ ដោយសេចក្ដីសង្រ្គោះនៃទ្រង់ផង
5 ដើម្បីឲ្យទូលបង្គំបានឃើញសេចក្ដីចំរើននៃពួករើសតាំងរបស់ទ្រង់ឲ្យទូលបង្គំបានរីករាយ ដោយសេចក្ដីអំណនៃរាស្ត្រទ្រង់ហើយឲ្យបានអរព្រឺព្រួច ជាមួយនឹងមរដករបស់ទ្រង់។