24 ៙ អើ គេបានមើលងាយស្រុកដ៏សប្បាយនោះគេមិនបានជឿព្រះបន្ទូលទ្រង់ទេ
25 គឺបានរទូរទាំនៅក្នុងត្រសាលគេវិញឥតស្តាប់តាមព្រះសូរសៀងនៃព្រះយេហូវ៉ាឡើយ
26 ដូច្នេះ ទ្រង់ក៏លើកព្រះហស្តឡើងស្បថនឹងគេថាទ្រង់នឹងឲ្យគេដួលនៅក្នុងទីរហោស្ថាន
27 ហើយថា នឹងឲ្យពូជពង្សគេដួលនៅកណ្តាលអស់ទាំងសាសន៍ ព្រមទាំងកំចាត់កំចាយគេឲ្យទៅនៅពេញពាសក្នុងប្រទេសដទៃទាំងប៉ុន្មាន។
28 ៙ គេក៏បានទៅភ្ជាប់ខ្លួននឹងព្រះបាល-ពេអរហើយបានបរិភោគអស់ទាំងគ្រឿងបូជាដែលថ្វាយដល់រូបព្រះឥតជីវិត
29 គឺយ៉ាងនោះដែលគេបានបណ្តាលឲ្យទ្រង់ខ្ញាល់ដោយសារអំពើរបស់គេហើយមានការប្រហារជីវិតកើតឡើងនៅក្នុងពួកគេ
30 គ្រានោះ ភីនេហាសក៏ក្រោកឡើងសំរេចទោសដល់គេរួចការប្រហារជីវិតនោះក៏អាក់ខានទៅ