7 ពួកអយ្យកោយើងខ្ញុំមិនបានពិចារណាយល់ពីការអស្ចារ្យរបស់ទ្រង់នៅស្រុកអេស៊ីព្ទទេក៏មិនបាននឹកចាំពីសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរគេបានបះបោរនៅត្រង់មាត់សមុទ្រវិញគឺជាសមុទ្រក្រហម
8 ទោះបើយ៉ាងនោះ គង់តែទ្រង់បានជួយសង្គ្រោះគេដែរដោយយល់ដល់ព្រះនាមទ្រង់ដើម្បីនឹងធ្វើឲ្យព្រះចេស្តាដ៏ខ្លាំងពូកែរបស់ទ្រង់បានប្រាកដច្បាស់
9 ទ្រង់បានបង្គាប់ដល់សមុទ្រក្រហមសមុទ្រនោះក៏រីងទៅយ៉ាងនោះ ទ្រង់បាននាំគេដើរកាត់ទីជំរៅដូចជាដើរនៅទីគោក
10 ទ្រង់បានជួយឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលស្អប់គេក៏លោះគេឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
11 ទឹកសមុទ្របានហូរគ្របលើពួកតតាំងនឹងគេឥតមាននៅសល់ដល់មួយឡើយ
12 នោះទើបគេបានជឿព្រះបន្ទូលទ្រង់ហើយច្រៀងសរសើរដល់ទ្រង់។
13 ៙ តែមិនយូរប៉ុន្មាន ក៏ភ្លេចកិច្ចការរបស់ទ្រង់ទៅហើយមិនបានរង់ចាំស្តាប់សេចក្ដីដំបូន្មានរបស់ទ្រង់ទេ