17 អើ វាបានចូលចិត្តនឹងការជេរប្រទេចហើយការនោះក៏កើតមកដល់ខ្លួនវាវាមិនចូលចិត្តនឹងការឲ្យពរទេហើយការនោះក៏នៅឆ្ងាយពីវា
18 វាបានប្រដាប់ខ្លួន ដោយការជេរប្រទេច ដូចជាពាក់អាវហើយការនោះក៏ចូលទៅដល់ខាងក្នុងវាដូចជាទឹកហើយបានជ្រាបទៅក្នុងឆ្អឹងវាដូចជាប្រេង
19 សូមឲ្យការនោះបានសំរាប់វា ដូចជាសំលៀកបំពាក់ដែលវាតែងស្លៀកពាក់ហើយជាខ្សែក្រវាត់ដែលវារឹតនៅចង្កេះជានិច្ចដែរ
20 នេះហើយជារង្វាន់ ដែលព្រះយេហូវ៉ាទ្រង់ប្រទានដល់ពួកខ្មាំងសត្រូវនៃទូលបង្គំហើយដល់អស់អ្នកដែលនិយាយបង្កាច់ដល់ព្រលឹងនៃទូលបង្គំដែរ
21 តែឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយសូមទ្រង់ប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់សូមប្រោសឲ្យទូលបង្គំបានរួច ដោយព្រោះសេចក្ដីសប្បុរសដ៏ប្រសើររបស់ទ្រង់
22 ដ្បិតទូលបង្គំជាអ្នកក្រលំបាក ហើយកំសត់ទុគ៌តហើយចិត្តនៅក្នុងខ្លួនទូលបង្គំមានរបួសផង
23 ទូលបង្គំទៅបាត់ ដូចជាស្រមោលដែលជ្រេទៅទូលបង្គំត្រូវគេដេញចុះឡើងដូចជាកណ្តូប