3 ឯស្នាដៃនៃទ្រង់ នោះល្អប្រពៃ ហើយរុងរឿងឧត្តមសេចក្ដីសុចរិតរបស់ទ្រង់ ក៏ស្ថិតស្ថេរនៅជាដរាប
4 ទ្រង់បានធ្វើឲ្យមានសេចក្ដីនឹកចាំពីការអស្ចារ្យរបស់ទ្រង់ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណានិងអាណិតអាសូរ
5 ទ្រង់បានប្រទានអាហារ ដល់អស់អ្នកដែលកោតខ្លាចទ្រង់ក៏នឹងនឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ចដែរ
6 ទ្រង់បានសំដែងព្រះចេស្តានៃការទ្រង់ឲ្យរាស្ត្រទ្រង់ឃើញដោយប្រទានឲ្យគេគ្រងបានមរដកនៃអស់ទាំងសាសន៍
7 អស់ទាំងស្នាដៃនៃព្រះហស្តទ្រង់សុទ្ធតែពិតត្រង់ហើយសុចរិតបញ្ញត្តទាំងប៉ុន្មាននៃទ្រង់សុទ្ធតែម៉ត់ចត់
8 ក៏បានតាំងឲ្យនៅអស់កល្បជានិច្ចហើយបានសំរេចដោយសេចក្ដីពិត និងសេចក្ដីទៀងត្រង់
9 ទ្រង់បានចាត់ប្រើសេចក្ដីប្រោសលោះដល់រាស្ត្រទ្រង់ទ្រង់បានសំរេចសេចក្ដីសញ្ញាទ្រង់ ឲ្យនៅជាដរាបព្រះនាមទ្រង់បរិសុទ្ធ ហើយគួរគោរព